ល្ហិចល្ហៀង​ថា​ PSG មិន​បើក​ប្រាក់​ខែ​ និង​ប្រាក់​ Bonus ឲ្យ​ Mbappe

  • 2024-05-29 13:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ក្លឹប​នេះ​មិន​បាន​បើក​ប្រាក់​ខែ​ និង​ប្រាក់​ Bonus ឲ្យ​ខ្សែប្រយុទ្ធ​ Kylian Mbappe។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ L'Equipe នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ PSG មិន​បាន​បើក​ប្រាក់​ខែ​មេសា​ និង​ប្រាក់​ Bonus កាល​ពី​ខែ​កុម្ភៈ​នោះ​ទេ​ ដោយ​បាន​ធ្វើ​ឲ្យ​ក្លឹប​នេះ​អាច​សល់​លុយ​ខ្ទង់​ ៨០លាន​អ៊ឺរ៉ូ​។

យ៉ាង​ណា​ PSG បាន​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ថា​ក្លឹប​បាន​ភ្លេច​បើក​ឲ្យ​ Mbappe។ ក៏​ប៉ុន្តែ​រឿង​នេះ​ត្រូវបាន​គេ​ដឹង​ថា​នេះ​ជា​ទម្លាប់​របស់​ក្លឹប​បារាំង​​នេះ​ដើម្បី​បង្ហាញ​ទៅ​កីឡាករ​នៅ​ពេល​ដែល​ម្ចាស់​ក្លឹប​មិន​ពេញ​ចិត្ត​។

Mbappe ក៏​ធ្លាប់​ត្រូវ​បាន​ខាង​ក្លឹប​មិន​ដាក់​ចូល​ប្រកួត​មួយ​ចំនួន​ផង​ដែរ​ បន្ទាប់​ពី​លិច​ឮ​ដំណឹង​ថា​កីឡាករ​នេះ​នឹង​ចាកចេញ​ទៅ​កាន់​ Real Madrid។

យ៉ាង​ណា​ដំណឹង​កីឡាករ​នេះ​ផ្លាស់​ទៅ​ Real Madrid នេះ​អាច​នឹង​កើត​មាន​ឡើង​ព្រោះ​តែ​កីឡាករ​នេះ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG ។

មួយ​វិញ​ទៀត​កីឡាករ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ធ្វើ​ការ​ទិញ​ផ្ទះ​​នៅ​ Madrid ប្រទេស​អេស្ប៉ាញ​រួច​រាល់​ហើយ​ដោយ​មាន​តម្លៃ​ ១៥លាន​អ៊ឺរ៉ូ​ឯណោះ​។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤​នេះ​ Mbappe បាន​ជួយ​ PSG ឲ្យ​ឈ្នះ​ពាន​ Ligue 1 ពាន​ French Cup និង​ UCL វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជា​មួយ​នឹង​ការ​ចូល​ប្រកួត​ ៤៨ប្រកួត​ និង​ស៊ុត​ចូល​ ៤៤គ្រាប់​៕

ប្រភព៖ Dailymail   អត្ថបទដោយ៖ សេរី មង្គល

អត្ថបទថ្មី