ឡើង​មក Premier League មែន​តែ​ក្លឹបLeicester ប្រឈម​នឹង​ការកាត់ពិន្ទុ

  • 2024-05-29 11:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឡើង​មក Premier League ក្លឹបLeicester ប្រឈម​នឹង​ការកាត់ពិន្ទុ ដោយសារ​តែ​បទល្មើស​នឹង​បទបញ្ញត្តិ​ស្ដីពី​ប្រាក់ចំណេញ និង​និរន្តរភាព។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Telegraph

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ជើងឯក​លីគ​កំពូល​អង់គ្លេស​កាល​ពី​ឆ្នាំ២០១៦មួយ​នេះ ប្រឈម​នឹង​ការ​កាត់ពិន្ទុ​ប្រមាណ​ពី ១០ ទៅ ១៥ពិន្ទុ។

ក្លឹប​ Leicester រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​កាត់​ពិន្ទុ​តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ តែ​ក្រោយ​ពី​រដូវ​កាល​២០២៣/២៤បានបញ្ចប់ ក្លឹប​នេះ​បាន​ឡើង​មក​លេង​នៅ​ Premier League វិញ ក្រោយ​លើកពាន​លីគ​លំដាប់​ទី២របស់​អង់គ្លេស។

បើ​តាម​ការ​ចោទប្រកាន់កាល​ពី​ខែ​មីនា​កន្លង​ទៅ ខាង​អាជ្ញាធរ​បាល់ទាត់​អង់គ្លេស​បាន​ចោទ Leicester ថា ក្លឹប​នេះ​បាន​ចំណាយ​លើស​ពី​ការ​អនុញ្ញាតតាម​ការ​កំណត់​របស់​ច្បាប់​ហិរញ្ញវត្ថុ​បាល់ទាត់ ក្នុង​រយៈពេល​ ៣ឆ្នាំ​នៅ​ Premier League មុនពេល​ដែលក្លឹប​នេះ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី២។ អាជ្ញាធរ​បាល់ទាត់​អង់គ្លេស​បន្ត​ចោទ​ថា Leicester មិន​បាន​ជូន​របាយការណ៍​ហិរញ្ញវត្ថុ និង​សវនកម្ម​មក​កាន់​ស្ថាប័ន​របស់​ខ្លួន​ឡើយ។

គិត​ត្រឹម​ខែឧសភា ឆ្នាំ២០២២ ក្លឹប​ Leicester ខាត​បង់ក្បែរ ១១៩លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ១២ខែ។ នៅ​ក្នុង Premier League ច្បាប់​គេ​អនុញ្ញាត​ឱ្យ​ក្លឹប​នីមួយៗ​ខាតប្រមាណ ១៣០លាន​ដុល្លារ​ក្នុង​រយៈពេល ៣ឆ្នាំ ឬ ខ្ទង់ ៤០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

បើ​តាម​ច្បាប់​ខាង​លើ​​នេះ ខាង​អាជ្ញាធរ​បាល់ទាត់​ចង់​ទប់​ស្កាត់​កុំ​ឱ្យ​ក្លឹប​នានា​ចំណាយ លើស​ពី​ចំណូល ដែល​ជា​ការ​ប៉ះពាល់​ដល់​និរន្តរភាព​របស់​ក្លឹប ក៏​ដូច​ជា​ធ្វើ​យ៉ាងណា​ឱ្យ​ក្លឹប​តូច​ៗ​អាច​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​ជាមួយ​ក្លឹប​អ្នក​មានៗ​ផង​ដែរ៕

ប្រភព៖ telegraph   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី