មិនស្ដីវាចាច្រើន ឯម រាម ផ្ញើវីដេអូមួយជូនអ្នកពូកែរិះគន់ បកស្រាយពីឈុត រាជិនី AI

  • 2024-05-30 02:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីធីសម្ភោធវីដេអូចម្រៀងជាផ្លូវការ “ទេវរាជ” របស់តារាចម្រៀងស្រីជួរមុខ ទេព បូព្រឹក្ស បានបញ្ចប់ទៅ ដោយរលូន និងទទួលបានភាពជោគជ័យកាលពីថ្ងៃទី ២៦ ឧសភា កន្លងទៅនេះ។ ប៉ុន្តែបុគ្គលម្នាក់ដែលចូលរួមក្នុងកម្មវិធីនេះ ជាអ្នកច្នៃម៉ូដល្បីឈ្មោះគឺលោក ឯម រាម បែរជាទទួលបានការរិះគន់យ៉ាងចាស់ពីមហាជនទៅវិញ អំពីឈុត រាជនី AI ដែលបានស្លៀកចូលរួមនៅថ្ងៃកម្មវិធី។

អាចនិយាយបានថាអ្នកច្នៃម៉ូដ ឯម រាម មានភាពខុសប្លែកពីគេដាច់ស្រឡះតែម្ដង ដោយសិល្បករសិល្បការិនីម្នាក់ៗគ្រងឈុតបុរាណជាច្រើនសម័យកាលផ្សេងគ្នា ប្លែកអីតែ ឯម រាម គ្រងឈុតដែលច្នៃចេញពី គ្រឿងអេឡិចត្រូនិចចាស់ៗដែលយកចេញពីទូរទស្សន៍ចាស់ៗ ចំណែកខ្សែកគឺច្នៃចេញពីគំរបទឹកសុទ្ធ ស្លៀកបិទផ្នែកខាង និងផ្នែកខាងក្រោយ មើលទៅហាក់ស៊ិចស៊ីបន្តិច ដែលហេតុធ្វើឱ្យមានការរិះគន់ទក់សាច់ទៅកាន់អ្នកច្នៃម៉ូដរូបនេះ។

ប៉ុន្មានថ្ងៃអំឡុងពេលមហាជនរិះគន់ គេសង្កេតឃើញ ឯម រាន ហាក់ស្ងាត់សំងំឆឹងប្រមាណ ២ ថ្ងៃ។ ដោយឡែកនៅយប់ថ្ងៃទី ២៩ ឯមរាម បានទម្លាក់វីដេអូមួយផ្ញើជូនអ្នកពូកែទើស និងជេប្រមាថលោក ដោយទាន់ដឹងពីអ្វីសោះ។

ឯមរាម បានសង្កត់ធ្ងន់លើកឡើងក្នុងវីដេអូបកស្រាយថា ឈុតរាជនី AI គឺជាឈុតដែលដកស្រង់ចេញពី សម័យអង្គដែលមនុស្សជនជាតិព្នងសម័យនោះស្លៀក ពឹង ដែលមានលើសិលាចារឹកនៅប្រាសាទបាយ័ន គឺមិនមែនចេះតែស្លៀកនោះទេ គឺឈុតរាជនី AI ស្លៀកពឹង បិតបាំងច្រើនជាងសម័យអង្គទៀតផង។ មួយវិញទៀតខ្លួនគឺជាអ្នកច្នៃម៉ូដដូច្នេះលោកត្រូវរៀបចំឱ្យប្លែកខុសប្លែកពីគេ ឱ្យស្ដ័កសម ឈ្មោះជាអ្នកច្នៃម៉ូដ

លោកបន្តថា ឈុតរាជនី AI នេះ ដកស្រង់ចេញពីសម័យអង្គជនជាតិព្នងស្លៀកពឹង លាយជាមួយសម័យបច្ចុប្បន្ន ដែលគ្រឿងអេឡិចត្រូនិចលើដងខ្លួនបង្ហាញពីភាពជឿនលឿននៃសម័យកាល AI លើសពីនេះផ្នែកខ្សែកគឺច្នៃចេញពីគំរបទឹកសុទ្ធ បង្ហាញពីចូលរួមកាត់បន្ថយប្លាស្ទិច ហើយខ្សែកនេះ ដកស្រង់ចេញពី កុលសម្ព័នខ្មែរលើ ក្នុងឆ្នាំ១៩២៩

យ៉ាងណាមិញលោក ឯមរាម បានអំពាវនាវទៅដល់មហាជនថាឈប់ជេតាមគ្នាទៀតទៅ បងប្អូនខ្មែរ ក្នុងនាមជាអ្នកច្នៃម៉ូដមិនមែនចេះតែស្លៀកឈុតគ្មានមូលដ្ឋានច្បាស់លាស់នោះទេ៕

អត្ថបទ៖ កេសរ