កំពូល​ស្ដេច​ប្រដាល់​ Many Pacquiao បាន​មក​ដល់​កម្ពុជា​ល្ងាច​មិញ​នេះ​

  • 2024-05-30 13:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ស្ដេច​ប្រដាល់​ Many Pacquiao ដែល​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា​ជា​កំពូល​ស្ដេច​ប្រដាល់​របស់​ហ្វីលីពីន​បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​ភ្នំពេញ​ ប្រទេស​កម្ពុជា​ល្ងាច​​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ ឆ្នាំ​២០២៤នេះ​​។

លោក​ Pacquiao បាន​មក​ដល់​ភ្នំពេញ​ និង​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផង​ដែរ​ក្រោយ​ពេល​មក​ដល់​ភ្លាមៗ​។

លោកនឹងចូលរួមទស្សនាការប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សហព័ន្ធប្រដាល់គុនខ្មែរ KKF នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

បន្ទាប់​ពី​បាន​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម​ លោក​ Pacquiao ក៏​បាន​មាន​ជំនួប​ជួប​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយ​សម្ដេច​បាន​ធ្វើ​ការ​អនុញ្ញាត​ឲ្យ​លោក​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ ដោយ​នឹងមានការជជែកពីការលើកស្ទួយគុនខ្មែរ ក្រោមការជួយជ្រោមជ្រែងពីលោកផងដែរ។

គួរ​បញ្ជាក់ផងដែរថា លោក​ Pacquiao ជាកំពូលស្ដេចប្រដាល់របស់ហ្វីលីពីន និងជាអតីតសមាជិក​ព្រឹទ្ធសភាហ្វីលីពីន ដែល​ប្រជាជនកម្ពូជាភាគច្រើនស្គាល់ពីស្នាដៃ និង​សមត្ថភាពរបស់លោក៕

ប្រភព៖ Fresh News

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី