Min Hee Jin ចង់ចេញមុខជាថ្មី ក្រោយឈ្នះក្ដីទៅលើក្រុមហ៊ុន HYBE

  • 2024-05-31 03:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៣១ ខែឧសភា KBS News បានរាយការណ៍ថា Min Hee Jin គ្រោងនឹងធ្វើសន្និសិទសារព័ត៌មានជាលើកទីពីរ ជាការបំភ្លឺសម្រាប់កិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ ADOR

នៅថ្ងៃនេះ ក្រុមហ៊ុន HYBE បានធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុមហ៊ុនសម្ដែងកាយវិការ ហាក់ដូចជាមិនគោរពចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលហាមឃាត់ពួកគេមិនឱ្យប្រើប្រាស់សិទ្ធិបោះឆ្នោតក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុន ហើយបានបណ្តេញនាយកប្រតិបត្តិ ADOR ចំនួន ២ រូប ហើយជំនួសដោយនាយកប្រតិបត្តិ HYBE ៣ នាក់ទៅវិញ។

ភ្លាមៗបន្ទាប់ពីការឈ្នះដីកា មេធាវីរបស់ Min Hee Jin បានព្រមាន HYBE ថាការធ្វើបែបនេះនឹងក្លាយជាហេតុផលសម្រាប់ការតស៊ូផ្លូវច្បាប់មួយផ្សេងទៀត។

**«ដោយសារ​គ្មាន​ហេតុផល​ណាមួយ ត្រូវ​បញ្ចប់​តំណែង​របស់ Min Hee Jin ហើយក៏​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បណ្តេញ​នាយក​ប្រតិបត្តិ ADOR ទាំង​ពីរ​រូប​ចេញ​ដែរ។ ដូច្នេះ ប្រសិនបើ HYBE ត្រូវបញ្ចប់ពួកគេ នេះមានន័យថា HYBE មិនអើពើនឹងសេចក្តីសម្រេចរបស់តុលាការ ហើយបានបញ្ឈប់ពួកគេដោយគ្មានហេតុផល។» **នេះជាការលើកឡើងរបស់មេធាវី Min Hee Jin មានឈ្មោះថា Sejong

ជាក់ស្ដែងលើកមុន Min Hee Jin បានធ្វើសន្និសិទកាសែតមួយដែលក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ K-Pop ដោយនាងបានលាតត្រដាងរឿងរ៉ាវជាច្រើនជាមួយនឹង HYBE។ សន្និសីទសារព័ត៌មាននោះ គឺជាស្នៀតក្នុងការបង្វែរអារម្មណ៍សាធារណជនឲ្យមកគាំទ្រនាង។

រង់ចាំតាមដានព័ត៌មានជាបន្ត ថា​តើនឹងមានរឿងអ្វីកើតឡើងបន្តទៀត?

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី