ថ្ងៃ១មិថុនាស្អែកនេះ ដល់រដូវកាលបង់ពន្ធផ្លូវសម្រាប់ឆ្នាំ​២០២៤ហើយ! ត្រូវការឯកសារអ្វីខ្លះ ដើម្បីយកទៅបង់ពន្ធ?

  • 2024-05-31 07:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រកាសថា ការប្រមូលពន្ធ​លើមធ្យោបាយដឹកជញ្ជូន​សម្រាប់ឆ្នាំ​២០២៤ នឹង​ត្រូវចាប់ផ្តើម​ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤។

ចំពោះ​យានយន្តថ្មីដែល​ចុះបញ្ជីលើកដំបូង គឺ​ម្ចាស់​យានយន្ត​ត្រូវដាក់លិខិត​ប្រកាស​បង់ពន្ធចំនួន០២សន្លឹក តាមទម្រង់​ដែលចេញ​ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មក​ជាមួយ​នូវ​ឯកសារ​រួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណ​របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានយន្ត​ចំពោះ រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ដោយឡែក​ ចំពោះយានយន្ត​ដែលធ្លាប់ចុះបញ្ជី​ក្នុងប្រព័ន្ធ​គ្រប់គ្រងពន្ធមធ្យោបាយរបស់​អគ្គនាយកដ្ឋានពន្ធដារ​កន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណ​សម្គាល់​ការបង់ពន្ធ​ ត្រូវបាន​អនុញ្ញាត​ឱ្យម្ចាស់យានយន្ត​បង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញ​លិខិត​ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មក​នូវឯកសារ​ដែល​អាចបញ្ជាក់​អត្តសញ្ញាណយានយន្ត​ណាមួយ ដូចជា បណ្ណសម្គាល់​យានយន្ត ឬបង្កាន់ដៃ​ទទួលប្រាក់ពន្ធ​លើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ​របស់​អគ្គនាយកដ្ឋានពន្ធដារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី