រថយន្ដ The All New Peugeot 2008 SUV បញ្ចេញតម្លៃថ្មី ត្រឹមតែ $33,500
- 2024-06-01 11:18:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ដ The All New Peugeot 2008 SUV បញ្ចេញតម្លៃថ្មី ត្រឹមតែ $33,500
ចន្លោះមិនឃើញ
ក្រុមហ៊ុន PEUGEOT Cambodia ដែលជាក្រុមហ៊ុន ចែកចាយប្រភេទរថយន្ត SUV ម៉ាកយីហោដ៏ល្បីមួយ របស់ប្រទេសបារាំង ដែលមានអាយុកាលជាង ២១៤ឆ្នាំ បានផ្តល់ដំណឹងដ៏ពិសេសមួយដើម្បីឆ្លើយតប ទៅកាន់អតិថិជនដែលបានគាំទ្រ ក្រុមហ៊ុន PEUGEOT Cambodia កន្លងមក នូវការផ្ដល់ជូន “តម្លៃថ្មី សម្រាប់រថយន្ត The All New Peugeot 2008” តម្លៃថ្មី ត្រឹមតែ $33,500 ប៉ុណ្ណោះ! សម្រាប់អតិថិជនទាំងអស់។
លោកអ្នកអាចជាវរថយន្ត The All New Peugeot 2008 ក្នុងតម្លៃថ្មី ចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2024នេះតទៅ The All New Peugeot 2008” តម្លៃថ្មី ត្រឹមតែ $33,500 ប៉ុណ្ណោះ! ចំនួនមានកំណត់
រថយន្ត All New Peugeot 2008 ជារថយន្តលក្ខណៈគ្រួសារ Crossover ដែលមានរូបរាងទាក់ទាញ សុីវិល័យ ផាសុកភាព សុវត្ថិភាព សន្សំសំចៃ សុីប្រេងតិច ១០០គីឡូម៉ែត្រ ត្រឹមតែ ៥លីត្រប៉ុណ្ណោះ ជាមួយការរចនាផ្នែកខាងមុខយ៉ាងស្រស់ស្អាត ទាន់សម័យ ដែលចង្កៀងខាងមុខជាអំពូល LED មានរូបរាងដូចជាក្រញាំតោ។ រថយន្តមួយនេះភ្ជាប់ជាមួយនឹងសេនស័រចំនួនទៅដល់ ១២គ្រាប់ជុំវិញរថយន្ត ៦មុខ និង ៦ក្រោយ ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព ក្នុងការបើកបរ។
រីឯការរចនាផ្នែកខាងក្រោយវិញ គឺមានស្តុប LED បែប 3D និងមានកាំម៉េរាមួយគ្រាប់ខាងក្រោយ។ ម្យ៉ាងវិញទៀត ការរចនាផ្នែកកខាងក្នុងរថយន្តក៏ មានភាពទាក់ទាញផងដែរ ដោយបំពាក់កៅអីស្បែកទន់ដែល មានផាសុកភាព និងបូករួមទាំងបច្ចេកវិទ្យាទំនើបៗ មានបំពាក់លើរថយន្ត៖
ទំនើបទាន់សម័យទាក់ទាញ ស៊ីវិល័យ សុវត្ថិភាព និងផាកសុកភាពទាំងអស់នេះ កុំរំលងហួសអោយសោះ! ប្រញ៉ាប់ធ្វើការកម្ម៉ង់រថយន្ត All New Peugeot 2008 ជាមួយនឹងតម្លៃថ្មីឥឡូវនេះ ព្រោះថាចំនួនមានកំណត់។
សូមជំរាបផងដែរថា រថយន្ត Peugeot គឺជារថយន្តដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំដែលជារថយន្ត សន្សំសំចៃសុីប្រេងតិចបំផុត និងជារថយន្តដែលគុណភាពល្អបំផុត ទទួលពានររង្វាន់ថយន្តដែលមានគុណភាពល្អបំំផុតនៅក្នុង ២០២២ និង២០២៤។ ទទួលយកភាពស៊ីវីល័យ ទំនុកចិត្ត និងភាពទំនើបទាន់សម័យ របស់រថយន្ត Peugeot គ្រប់ម៉ូឌែល ជាមួយនឹងការរចនាដ៏ស្រស់ស្អាត ទាក់ទាញ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃដ៏ទំនើបផងដែរ។
ចាប់អារម្មណ៍ជាមួយនឹងរថយន្ត THE ALL NEW PEUGEOT គ្រប់ម៉ូឌែល ធ្វើការកក់សូមទាក់ទងមក