Summer Bay Sihanoukville រីសត Six Senses Krabey Island បង្កើតកម្មវិធីរត់ហាត់ប្រាណដើម្បីរើសសំរាមនៅក្រុងព្រះសីហនុ ឆ្នាំ2024

  • 2024-06-06 08:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Summer Bay Sihanoukville បានរៀបចំអាហារពេលព្រឹកនៅមាត់ឆ្នេរ នឹងបានចូលរួមចំណែកក្នុងការផ្តួចផ្តើមគំនិតផ្នែកបរិស្ថានដ៏សំខាន់និងដំបូងបង្អស់ក្នុងទីក្រុងព្រះសីហនុ ដែលរៀបចំឡើងដោយ រីសត Six Senses Krabey Island។

Summer Bay Sihanoukville បានរៀបចំអាហារពេលព្រឹកនៅឆ្នេរសមុទ្រ សម្រាប់ រីសត Six Senses Krabey Island

អ្នកចូលរួមរត់ហាត់ប្រាណដើម្បីរើសសំរាម រួមបញ្ចូលគ្នាទាំងកាយសម្បទា និងចូលរួមការពារថែរក្សាបរិស្ថានក្នុងក្រុងព្រះសីហនុ។

ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2024 - រីសត Summer Bay Sihanoukville មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ Sihanoukville Plogging 2024 ជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ រីសត Six Senses Krabey Island និងបានចូលរួមពីអង្គការមួយចំនួនមកពីសហគមន៍ឆ្នេរសមុទ្រ រួមទាំងមន្ត្រីមកពីក្រសួងបរិស្ថានផងដែរ ព្រមទាំងមានវត្តមានចូលរួមពី មន្ទីរទេសចរណ៍ និងរដ្ឋាភិបាលក្នុងតំបន់។

អ្នកចូលរួមរត់ហាត់ប្រាណដើម្បីរើសសំរាម រួមបញ្ចូលគ្នាទាំងកាយសម្បទា និងចូលរួមការពារថែរក្សាបរិស្ថានក្នុងក្រុងព្រះសីហនុ

ព្រឹត្តិការណ៍ Plogging Sihanoukville 2024 គឺជាការរត់ចម្ងាយ 5 គីឡូម៉ែត្រ ដែលអ្នកចូលរួមបានប្រមូលសំរាមបានជាង 310 គីឡូក្រាម។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅជិតរូបសំណាក ព្រះថោងនាងនាគ។ អ្នកចូលរួមដែលបានប្រមូលសំរាមច្រើនជាងគេនឹងឈ្នះរង្វាន់ រួមមាន ការស្នាក់នៅ រីសត Summer Bay Sihanoukville ដោយឥតគិតថ្លៃ និង ទទួលបានកាបូបដែលមិនប៉ះពាល់ដល់បរិស្ថានពី រីសត Six Senses Krabey

រត់ហាត់ប្រាណដើម្បីរើសសំរាមនៅក្រុងព្រះសីហនុ ឆ្នាំ2024 បង្កើតដោយ រីសត Six Senses Krabey សហការនឹងធ្វើនៅ រីសត Summer Bay Sihanoukville

លោក Rudy Tan ប្រធានផ្នែកលក់ និងទីផ្សារ បានលើកឡើងថា"យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានសហការជាមួយ រីសត Six Senses Krabey Island និងសហគមន៍ក្រុងព្រះសីហនុសម្រាប់បង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង។ ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចសហការរួមគ្នាប្រកបដោយភាពជោគជ័យ ហើយយើងទន្ទឹងរង់ចាំស្វាគមន៍ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍនាពេលខាងមុខ ដើម្បីធ្វើអោយឲ្យក្រុងព្រះសីហនុបន្តការរីកចម្រើនដើម្បីក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងប្រកបដោយថាមពលនាពេលអនាគត។"

Press Contact

Paula Yous

Partnerships & PR Manager

+855 (0) 81 662 097

paula.yous@bol-entertainment.com

Bay of Lights

Inspired by a sustainable township, the award-winning coastal development Bay of Lights master plan features nine districts, each supporting six core pillars: Financial Services, Tourism, Entertainment & Lifestyle, Health & Wellness, Education, and Arts & Culture. Located in Ream City, the mega development is driven by a vision to create a world-class financial and tourism destination. The 934-hectare beachfront project’s futuristic and strategic design encourages a sense of connectivity between diverse sectors, stimulating economic growth and fostering an inclusive, vibrant culture. Through the commitment of sustainable principles and outstanding urban living experiences, Bay of Lights seeks to contribute to the long-term progress and advancement of Sihanoukville while creating an appealing and dynamic community for residents, visitors, and businesses. For more details and information, please visit www.bayoflights-entertainment.com