ត្រៀមលុយទៅ ព្រោះថា Ford ចាប់ផ្តើម​ផលិត​ឡានអគ្គិសនីជាប្រភេទ SUV ហើយ

  • 2024-06-10 04:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford បាន​ចាប់ផ្តើម​ផលិតកម្ម​រថយន្តអគ្គិសនី​ទី២របស់ខ្លួនហើយ ដែលជាប្រភេទ SUV ​ម៉ូឌែល Explorer បើទោះបីជាទីផ្សារ EV ពេលនេះ ហាក់យឺតយ៉ាវ​ក៏ដោយ។

រថយន្តអគ្គិសនី​ថ្មីរបស់ Ford នេះ ត្រូវបាន​ផលិត​ក្នុងរោងចក្រ​ក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារអឺរ៉ុប បន្ទាប់ពីរោងចក្រនេះ​ត្រូវបាន​ដាក់ទុនអភិវឌ្ឍបន្ថែម ២ពាន់លានដុល្លារ ដើម្បីប្រែក្លាយទៅកន្លែង EV ដ៏មានគុណភាពខ្ពស់បំផុត។

SUV ធុនកណ្តាលនេះ នឹងត្រូវអភិវឌ្ឍដោយផ្អែកលើគ្រោងឆ្អឹង​ MEB របស់ Volkswagen ដែរ ពោលគឺ​ដូចគ្នា​នឹង​រថយន្ត ID.4 ផងដែរ។

Ford Explorer EV នឹង​ត្រូវបំពាក់​អាគុយថ្មី NMC ដែលពេលសាកពេញម្តង អាចធ្វើដំណើរបានដល់ ៦០០គីឡូម៉ែត្រ។ ជាមួយគ្នានោះ វាគាំទ្រដល់ការសាកលឿន ពី ១០% ដល់ ៨០% ប្រើពេលតែ ២៥នាទីប៉ុណ្ណោះ។

រថយន្តនេះ មកជាមួយជម្រើស​ម៉ូទ័រអគ្គិសនី១ បំពាក់​កញ្ចប់អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនី​២ បំពាក់កញ្ចប់អាគុយទំហំ ៧៩គីឡូវ៉ាត់ម៉ោង ដែលមានតម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារឡើងទៅ នៅទីផ្សារអឺរ៉ុប៕

អត្ថបទ៖ សំភី