ជើងខ្លាំងម្ចាស់ការប្រគំុតន្ត្រីទាំង ១០ កើបលុយបានច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ K-Pop

  • 2024-06-11 02:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាមេរោគរាតត្បាត COVID-19 ធ្វើឱ្យការប្រគុំតន្ត្រី K-Pop ផ្អាកមួយរយៈក៏ដោយ ក៏ការប្រគំតន្ត្រីទេសចរណ៍ទាំងអស់ វិលត្រឡប់មកវិញ និងទទួលបានភាពជោគជ័យ ហើយតារាកូរ៉េជាច្រើននាក់ បាននឹងកំពុងធ្វើដំណើរកម្សាន្តច្រើនទ្វីបក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។

ការប្រគុំតន្ត្រី K-Pop ដែលរកចំណូលបានច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគិតមកដល់សព្វថ្ងៃនេះ មានតែការប្រគុំតន្ត្រីចំនួន ១០ ដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៖

១០. ការប្រគុំតន្ត្រីទេសចរណ៍ FATE World Tour របស់ ENHYPEN

កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ ២០២៣ ដល់ ខែ កញ្ញា ឆ្នាំ ២០២៤ (កំពុងដំណើរការ)

ចំនួននៃការសម្ដែង: ២៩ដង

ចំនួនអ្នកចូលរួម៖ ៤១៣,០០០ នាក់

ប្រាក់ចំណេញសរុប៖ ៦១,៦០ លានដុល្លារ

៩. ការប្រគុំតន្ត្រីទេសចរណ៍ MANIAC World Tour របស់ Stray Kids

កាលបរិច្ឆេទ៖ ខែមេសា ឆ្នាំ ២០២២ ដល់ ខែ មេសា ឆ្នាំ ២០២៣

ចំនួននៃការសម្ដែង: ៤២ដង

ចំនួនអ្នកចូលរួម៖ ៥៤៦,០០០នាក់

ប្រាក់ចំណេញសរុប៖ ៦២,៧៩ លានដុល្លារ

៨. ការប្រគុំតន្ត្រីទេសចរណ៍ Last Dance Asia Tour របស់ BIGBANG

កាលបរិច្ឆេទ៖ ខែវិច្ឆិកា ដល់ ខែធ្នូ ឆ្នាំ ២០១៧

ចំនួននៃការសម្ដែង: ១៦ដង

ចំនួនអ្នកចូលរួម៖ ៦៧០,០០០ នាក់

ប្រាក់ចំណេញសរុប៖ ៧០,៦០ លានដុល្លារ

៧. ការប្រគុំតន្ត្រីទេសចរណ៍ Permission To Dance On Stage Tour របស់ BTS

កាលបរិច្ឆេទ៖ ខែតុលា ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២២

ចំនួននៃការសម្ដែង: ១១ដង

ចំនួនអ្នកចូលរួម៖ ៤៥៨,០០០នាក់

ប្រាក់ចំណេញសរុប៖ ៧៥,១៤ លានដុល្លារ

៦. ការប្រគុំតន្ត្រីទេសចរណ៍ FOLLOW World Tour របស់ SEVENTEEN

កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ ២០២៣ -​ កំពុងបន្តដល់ពេលនេះ

ចំនួននៃការសម្ដែង: ២៤ដង

ចំនួនអ្នកចូលរួម៖ ៧៤៧,០០០ នាក់

ប្រាក់ចំណេញសរុប៖ ៨៧,៧៦ លានដុល្លារ

៥. ការប្រគុំតន្ត្រីទេសចរណ៍ 0.TO.10 World Tour របស់ BIGBANG

កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ ២០១៦ ដល់ ខែមករា ឆ្នាំ ២០១៧

ចំនួននៃការសម្ដែង: ២៤ដង

ចំនួនអ្នកចូលរួម៖ ១,០១ លាននាក់

ប្រាក់ចំណេញសរុប៖ ១០៤,៥ លានដុល្លារ

៤. ការប្រគុំតន្ត្រីទេសចរណ៍ Ready To Be World Tour របស់ TWICE

កាលបរិច្ឆេទ៖ ខែមេសា ឆ្នាំ ២០២៣ ដល់ ខែកក្កដា ឆ្នាំ ២០២៤ (កំពុងដំណើរការ)

ចំនួននៃការសម្ដែង: ៤៥ដង

ចំនួនអ្នកចូលរួម៖ ១,១៥ លាននាក់

ប្រាក់ចំណេញសរុប៖ ១៤១,២ លានដុល្លារ

៣. ការប្រគុំតន្ត្រីទេសចរណ៍ MADE World Tour របស់ BIGBANG

កាលបរិច្ឆេទ៖ ខែមេសា ឆ្នាំ ២០១៥ ដល់ ខែ មីនា ២០១៦

ចំនួននៃការសម្ដែង: ៦៦ដង

ចំនួនអ្នកចូលរួម៖ ១,៣១ លាននាក់

ប្រាក់ចំណេញសរុប៖ ១៤៧,២ លានដុល្លារ

២. ការប្រគុំតន្ត្រីទេសចរណ៍ Love Yourself World Tour របស់ BTS

កាលបរិច្ឆេទ៖ ខែសីហា ឆ្នាំ ២០១៨ ដល់ ខែតុលា ឆ្នាំ ២០១៩

ចំនួននៃការបង្ហាញ: ៦២ដង

ចំនួនអ្នកចូលរួម៖ ១,៩៣ លាននាក់

ប្រាក់ចំណេញសរុប៖ ២៤៦,៥ លានដុល្លារ

១. ការប្រគុំតន្ត្រីទេសចរណ៍ BORN PINK របស់ BLACKPINK

កាលបរិច្ឆេទ៖ ខែតុលា ឆ្នាំ ២០២២ ដល់ ខែ កញ្ញា ឆ្នាំ ២០២៣

ចំនួននៃការបង្ហាញ: ៦៦ដង

ចំនួនអ្នកចូលរួម៖ ១,៨២ លាននាក់

ប្រាក់ចំណេញសរុប៖ ៣៣១,៨ លានដុល្លារ

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី