​iPad មាន​កម្មវិធីកាស្យូ៉ហើយ! ជាងនេះទៀត បើ​មានប៊ិច នឹងអាច​ធ្វើលំហាត់គណិតទៀតផង

  • 2024-06-11 02:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល​ ១៤ឆ្នាំហើយ ទីបំផុត​ ក្រុមហ៊ុន Apple បានប្រកាស​ដំឡើង​កម្មវិធីម៉ាស៊ីនគិតលេខ (Calculator App) នៅលើ​ iPad ហើយ ដែល​កម្មវិធីនេះ​នឹងភ្ជាប់មកស្រាប់​តាមរយៈប្រព័ន្ធប្រតិបត្តិការ​ជំនាន់ថ្មី iPadOS 18 ជំនាន់ថ្មី។

កម្មវិធីម៉ាស៊ីនគិតលេខនេះ ជួយឱ្យអ្នកប្រើប្រាស់​តាម​ដាន​ប្រវត្តិនៃការគិតលេខលើកមុន និងមានលេខបំលែងយ៉ាងរហ័សដូចជា ប្រវែង និងរូបិយបណ្ណជាដើម។

ស្របជាមួយនឹងកម្មវិធីម៉ាស៊ីនគិតលេខនេះដែរ ប្រសិនបើអ្នកប្រើប្រាស់មាន ប៊ិច Apple ទៀតនោះ នឹងជួយដោះស្រាយ​លំហាត់​គណិតវិទ្យាទៀតផង ហៅថា Mate Notes ដោយអាចសរសេរផ្ទាល់ដៃ ឬចុចក៏បាន ពោលគឺ​វានឹងចេញចម្លើយអូតូតែម្តង។ ឧទាហរណ៍ដូចក្នុងរូបខាងក្រោមនេះ ប្រសិន​បើអ្នកសរសេរលេខ 57-18 គឺ​វានឹងចេញលេខចម្លើយ 39 តែម្តង ឬការដោះស្រាយ​លំហាត់សមីកាផ្សេងៗទៀត។

សូមជម្រាបថា យប់មិញនេះ Apple បានប្រកាស​ចេញ iPadOS 18 ក្នុងព្រឹត្តិការណ៍ WWDC ដែល​តែងតែធ្វើឡើង​ជារៀងរាល់ឆ្នាំ។ ក្រៅពីកម្មវិធីម៉ាស៊ីនគិតលេខខាងលើនេះ Apple ក៏បាន​បញ្ចេញ​ជម្រើស​ Customization ថ្មី​សម្រាប់ Home Screen និង Control Center ព្រមទាំងមុខងារ Apple Intelligence ថ្មីផងដែរ។

iPad ដែលអាច​ដំឡើងប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះ រួមមាន៖ iPad Pro (M4), iPad Pro 12.9 inch (ចាប់ពីជំនាន់ទី៣), iPad Pro 11 inch (ចាប់ពីជំនាន់ទី១), iPad Air (M2), iPad Air (ចាប់ពីជំនាន់ទី៣), iPad (ចាប់ពីជំនាន់ទី៧) និង iPad mini (ចាប់ពីជំនាន់ទី៥)៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី