បើកលើផ្លូវល្បឿនលឿននៅថ្ងៃទី១១ និង ១២ មិថុនានេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះមានការជួសជុលតាមកន្លែងមួយចំនួន
- 2024-06-11 04:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកលើផ្លូវល្បឿនលឿននៅថ្ងៃទី១១ និង ១២ មិថុនានេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះមានការជួសជុលតាមកន្លែងមួយចំនួន
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានប្រកាសថា ដើម្បីទប់ស្កាត់ការបាក់ដីដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងជួយទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ក្រុមហ៊ុននឹងធ្វើការជួសជុលកែលម្អផ្លូវតាមដំណាក់កាលដូចខាងក្រោម:
១. ចាប់ពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១៦:០០នាទី រហូតដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី៖ ជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។
២. ចាប់ពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី៖ ជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង ។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់បាន។
៣. ចាប់ពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១៨:០០នាទី រហូតដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី៖ ជួសជុសកែលម្អផ្លូវ ទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៣+៥០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៣០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់ ។អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។
៤.ចាប់ពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី៖ ជួសជុសកែលម្អផ្លូវ ទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៣+៥០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៣០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង ។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា និងគន្លងឈប់បន្ទាន់បាន។
ក្រុមហ៊ុនបានអំពាវនាវឱ្យអតិថិជនដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់ចំចំណុចទីតាំងដែលកំពុងជួសជុលដូចបានជម្រាបជូនខាងលើទាំងអស់ សូមបន្ថយល្បឿនបើកបរ និងបន្ថែមការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕