ក្រុមហ៊ុន​ជប៉ុន២ ប្រកាសបិទ​រោងចក្រ​ដំឡើងរថយន្ត​ក្នុងប្រទេសថៃ

  • 2024-06-11 09:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែរយៈពេលកន្លះខែប៉ុណ្ណោះ ក្រុមហ៊ុនរថយន្ត​ជប៉ុនចំនួន២ គឺ Subaru និង Suzuki បាន​ប្រកាស​បិទរោងចក្រ​ដំឡើង​រថយន្ត​ក្នុងប្រទេសថៃ ក្នុងនោះ Subaru នឹង​បញ្ឈប់​នៅចុងឆ្នាំ​២០២៤ ឯ Suzuki នៅចុងឆ្នាំ​២០២៥។

Subaru បាន​បញ្ជាក់​ថា បន្ទាប់ពី​ខ្លួនបិទរោងចក្រដំឡើងរថយន្ត​ក្នុងប្រទេសថៃ នៅចុងឆ្នាំនេះ គឺរាល់រថយន្ត​ដែល​លក់ក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា គឺ​នឹងសុទ្ធតែជារថយន្តដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុនតែម្តង។

ការសម្រេចចិត្ត​នេះ ធ្វើឡើងខណៈដែលរថយន្ត Subaru មិនទទួលជោគជ័យឡើយ​ក្នុងការលក់នៅប្រទេសថៃ ពោលគឺ​ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ គឺលក់បានត្រឹមតែ ៣៤៤គ្រឿងប៉ុណ្ណោះ។ Subaru ក៏បានអះអាងដែរថា ការនាំចូលផ្ទាល់ពីជប៉ុនបែបនេះ ក៏នឹង​ជួយ​ឱ្យក្រុមហ៊ុនពង្រឹងប្រេន​រថយន្តរបស់ខ្លួន ជាពិសេសលើ​រថយន្តប្រណីត​ដែល​បំពាក់​បច្ចេកវិទ្យាចុងក្រោយ។

ចំណែក​ក្រុមហ៊ុន Suzuki បញ្ជាក់ថា ខ្លួន​នឹងបិទរោងចក្រ​ក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ​២០២៥ ហើយបន្ទាប់មកគឺ​នឹងផ្តោត​លើការនាំចូលរថយន្ត​ចូលមកលក់​នៅប្រទេសនេះវិញ ដែលជាប្រភេទរថយន្តអគ្គិសនី និង Hybrid ដើម្បីជំរុញ​អព្យាក្រឹត្យកាបូន។

ទោះបិទរោងចក្រ​ក៏ពិតមែន តែ Suzuki នៅតែប្រតិបត្តិការក្នុងប្រទេសថៃ លើការលក់ និងសេវាកម្មក្រោយលក់ ដោយ​នាំចូលរថយន្តពីប្រទេសជប៉ុន ឥណ្ឌា និងប្រទេស​អាស៊ានដទៃទៀត៕

អត្ថបទ៖ សំភី