សមាជិក BTS ទៅជុំគ្នាអបអរ Jin បញ្ចប់កាតព្វកិច្ចជាផ្លូវការ បាត់តែម្នាក់ប៉ុណ្ណោះ
- 2024-06-12 02:07:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិក BTS ទៅជុំគ្នាអបអរ Jin បញ្ចប់កាតព្វកិច្ចជាផ្លូវការ បាត់តែម្នាក់ប៉ុណ្ណោះ
ចន្លោះមិនឃើញ
Jin សមាជិកបងគេរបស់ BTS បានបញ្ចប់កាតព្វកិច្ចពីជួរទ័ពជាផ្លូវការហើយនៅព្រឹកថ្ងៃទី ១២ ខែមិថុនានេះ ពោលគឺមុនថ្ងៃខួបកំណើតនៃការ Debut របស់ក្រុមគម្រប់ ១១ ឆ្នាំ ក្រោយចូលទ័ពតាំងពីខែធ្នូ ឆ្នាំ ២០២២។
នៅថ្ងៃទី ១២ ខែមិថុនា លោកបានបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការក្នុងនាមជាទាហានសកម្មនៅកងពលធំថ្មើរជើងទី ៥ ស្ថិតនៅ Yeoncheon, Gyeonggi-do។
ទោះបីជាមិនមានរៀបចំកម្មវិធីស្វាគមន៍ដំណើរត្រឡប់មកវិញធំដុំ ប៉ុន្តែសមាជិកទាំងអស់បានប្រើថ្ងៃវិស្សមកាលដើម្បីជួបជុំគ្នាឡើងវិញ សម្រាប់អបអរ Jin។
គ្រប់គ្នាបានសម្ដែងការសាទរ Jin យ៉ាងកក់ក្ដៅទៅតាមទម្លាប់ ហើយ RM បន្ថែមរសជាតិញ៉ាំងបរិយាកាសឲ្យកាន់តែមានន័យ ដោយបានលេង Saxophone ជូនជាពិសេសទៀតផង។
យ៉ាងណាក៏ដោយ អ្នកគាំទ្រកត់សម្គាល់ថាសមាជិកម្នាក់មិនបានមកទេ នោះគឺ Suga ដែលកំពុងបម្រើការងារជាបុគ្គលិកសង្គម ប៉ុន្តែគ្រប់គ្នារំពឹងថា លោកអាចនឹងមកជួបជុំសមាជិកនៅអគារ HYBE៕