សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នឹង​អញ្ជើញ​ចូលរួម​ទស្សនា​ការ​ប្រកួត​គុន​ចម្រុះ​ជើងឯក​អាស៊ី​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​

  • 2024-06-12 07:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ កីឡា​គុន​ចម្រុះ​ លើក​ទី២​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​

(រូបភាពផេកសម្ដេចធិបតី)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី២​ កីឡា​គុន​ចម្រុះ​នេះ​គឺ​មាន​ការ​គាំទ្រ​ពេញទំហឹង​ពី​សម្ដេច​ធិបតី​ នាយករដ្ឋមន្ត្រី។​ សម្ដេច​នឹង​អញ្ជើញ​ចូលរួម​លើក​ទឹកចិត្ត​ និង​ជំរុញ​គាំទ្រ​ដល់​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ថ្ងៃ​បើក​ឆាក​ទី១​ ត្រូវ​ជា​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ២០២៤។​

(រូបភាព NOCC)

តំណាង​ផ្នែក​កីឡា​របស់​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​ផែនការ​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ជា​ច្រើន​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ឯ​ក្រៅ​ប្រទេស​នៅ​ពេល​ខាង​មុខ។​ ឯកឧត្ដម​អំពាវនាវ​ដល់​មហាជន​ឲ្យ​ចូលរួម​គាំទ្រ​កីឡា​ករ កីឡា​ការិនី​ និង​ទស្សនា​ការ​ប្រកួត​អន្តរជាតិ​ដែល​មាន​ជា​ច្រើន​ប្រទេស​ចូលរួមតាម​រយៈការរៀបចំ​ដោយ​កម្ពុជា​នៅ​ខែ​ក្រោយ​នេះ​ទាំង​អស់​គ្នា។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ បញ្ជាក់​ដែរ​ព្រឹកមិញ​នេះ​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​អំពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី២​ នៅ​កម្ពុជា។​ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១-១៣ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ព្រឹត្តិការណ៍​នេះ​សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​អាស៊ី (AMMA)​ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ និង​ក្រុមហ៊ុន​ VIP Sports៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម