HGB Group នាំយកម៉ូតូកម្លាំងខ្លាំងមកលក់នៅកម្ពុជា និងទទួលសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ BMW Motorrad
- 2024-06-12 06:50:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HGB Group នាំយកម៉ូតូកម្លាំងខ្លាំងមកលក់នៅកម្ពុជា និងទទួលសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ BMW Motorrad
ចន្លោះមិនឃើញ
ក្រុមហ៊ុន HGB Group ជាក្រុមហ៊ុនដែលមានការយកចិត្តទុកដាក់ខ្លាំងបំផុតលើវិស័យយានយន្តបាននាំយកប្រភេទម៉ូតូប្រណិតដែលមាន កម្លាំងខ្លាំងមកលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយត្រូវបានទទួលសិទ្ធិជាតំណាងចែកចាយផ្តាច់មុខសម្រាប់ BMW Motorrad។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ សម្រាប់បំពេញតម្រូវការរបស់អតិថិជន ក្រុមហ៊ុន HGB Group មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាអគារតាំងបង្ហាញ BMW Motorrad នឹងត្រូវបើកសម្ពោធជាផ្លូវការដំបូងគេនៅក្នុងរាជធានីភ្នំពេញ។ ចំពោះផែនការសម្រាប់បណ្តាញចែកចាយនៅតាមខេត្តសំខាន់ៗក៏កំពុងដំណើរការផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជននៅតាមបណ្តាខេត្ត។
លោក Shivapada Ray ជានាយកក្រុមហ៊ុន BMW Motorrad នៅអាស៊ីអាគ្នេយ៍ និងជាអ្នកនាំចូលប្រចាំអាស៊ីប៉ាស៊ីហ្វិក បានសម្តែងនូវក្តីរីករាយចំពោះភាពជាដៃគូនេះថា លោកពិតជារីករាយណាស់ដែលបានចាត់តាំងក្រុមហ៊ុន HGB Group ជាតំណាងចែកចាយផ្ដាច់មុខនៅប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អសម្រាប់ BMW Motorrad លោកមានទំនុកចិត្តថាការសហការនេះនឹងផ្តល់ជូននូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានទៅដល់អតិថិជនដែលចូលចិត្តម៉ូតូធំនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរយើងឥឡូវនេះនឹងអាចរីករាយជាមួយម៉ូតូដ៏ច្រើនប្រភេទរួមមានប្រភេទម៉ូតូ Sport ម៉ូតូ Touring ម៉ូតូ Heritage និងម៉ូតូ Adventure។
លោក Yoo Jin នាយកក្រុមហ៊ុន BMW Motorrad ប្រចាំប្រទេសកម្ពុជា បានចែករំលែកទស្សនៈវិស័យរបស់គាត់ចំពោះវត្តមានម៉ាកយីហោនេះនៅក្នុងប្រទេសថា "យើងមានសេចក្តីរំភើបរីករាយក្នុងការនាំយកនូវចំណង់ចំណូលចិត្ត សម្រាប់ការបើកបរ និងភាពច្នៃប្រឌិតរបស់ BMW Motorrad មកកាន់ប្រទេសកម្ពុជា។ សម្រាប់អគារតាំងបង្ហាញនៅក្នុងទីក្រុងភ្នំពេញរបស់យើងនឹងកំណត់ស្តង់ដារថ្មីមួយ នៃម៉ូតូ ប្រណិតភាព ហើយយើងក៏នឹងពង្រីកវិសាលភាពរបស់យើងទៅកាន់អ្នកដែលស្រឡាញ់ម៉ូតូធំទៅគ្រប់ខេត្តសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា"។
អគារតាំងបង្ហាញរបស់ BMW Motorrad នឹងដាក់តាំងបង្ហាញម៉ូដែលចុងក្រោយបង្អស់ រួមមាន R 1300 GS រចនារូបរាងថ្មី ដែលត្រូវបានផលិតឡើងសម្រាប់ការផ្សងព្រេង។ M 1000 RR និង S 1000 RR ជាប្រភេទម៉ូតូបែបស្ព័រ ,The classic R nineT រចនាស្ទាយបែប Heritage និង R 1250 RT ការរចនាស្ទាយបែបដំណើរទេសចរណ៍។
ការចាប់ផ្តើមបើកកក់ទុកមុនសម្រាប់ម៉ូដែលទាំងនេះនឹងធ្វើឡើងនៅក្នុងខែឧសភា និងចំពោះការដាក់តាំងបង្ហាញនៅក្នុងអគារនិងធ្វើឡើងក្នុងខែមិថុនាខាងមុខនេះ។ សំរាប់អ្នកដែលស្រឡាញ់ចូលចិត្តនិងអតិថិជនដែលមានចំណាប់អារម្មណ៏លើវិស័យម៉ូតូធំត្រូវបានអញ្ជើញមកទស្សនានៅអគារតាំងបង្ហាញ ដើម្បីទទួលយកបទពិសោធន៍ និងស្វែងយល់បន្ថែមអំពីម៉ូតូពីអ្នកជំនាញរបស់ BMW Motorrad មុនគេ ។
ដោយបន្តការប្តេជ្ញាចិត្តដ៏អង់អាចនេះ ក្រុមហ៊ុន HGB Group ធានាថាអតិថិជន BMW Motorrad ទាំងអស់នឹងទទួលបានសេវាកម្មថែទាំយ៉ាងដិតដល់។ មិនតែប៉ុណ្ណោះ អ្នកបច្ចេកទេសត្រូវបានបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាសកលរបស់ BMW Motorrad ដើម្បីធានាបានថាពួកគេមានជំនាញយ៉ាងច្បាស់លាស់ចំពោះបច្ចេកវិជ្ជាចុងក្រោយ និងសេវាកម្ម។ បានបំពាក់ដោយឧបករណ៍វិនិច្ឆ័យកម្រិតខ្ពស់ ធ្វើឲ្យមជ្ឈមណ្ឌលសេវាកម្មនេះរចនាឡើងដើម្បីផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងការថែទាំសម្រាប់ម៉ូតូ BMW។ ម្ចាស់ម៉ូតូ BMW Motorrad នៅកម្ពុជាឥឡូវនេះនឹងទទួលបាននូវសន្តិភាពផ្លូវចិត្ត ដោយដឹងថាម៉ូតូរបស់ពួកគេទទួលបានការថែទាំ និងការយកចិត្តទុកដាក់ខ្ពស់ដែលពួកគេសមនឹងទទួលបាន។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់ក្រុមហ៊ុន HGB Group និង BMW Motorrad នៅកម្ពុជា សូមអញ្ជើញមកទស្សនាអគារតាំងបង្ហាញ ឬធ្វើការណាត់សម្រាប់សេវាកម្មថែទាំជួសជុល តាមទូរស័ព្ទលេខ 078 909 090 ឬ info@bmw.com.kh
ក្រុមហ៊ុន HGB
ជាក្រុមហ៊ុនបែបគ្រួសារ ដែលផ្តោតសំខាន់ទៅលើប្រេនម៉ាកល្បីៗ និងរគ្រប់គ្រងរយះពេលយូរអង្វែងក្នុងការផ្តល់ជូននូវស្តង់ដារសេវាកម្មខ្ពស់ និងជំរុញភាពជាដៃគូដើម្បីទទួលបានភាពជោគជ័យ។ HGB Group មានគោលបំណងក្នុងការបង្កើនភាពរីកចម្រើននិងប្រកបដោយនិរន្តរភាពជាមួយនឹងទំនួលខុសត្រូវខ្ពស់ដើម្បីថែរក្សាម៉ាកយីហោ និងដៃគូអាជីវកម្មសម្រាប់ដំណើរការយូរអង្វែង ហើយកត់ត្រាក្នុងបេតិកភណ្ឌរបស់ពួកគេ។
ទីស្នាក់ការកណ្តាលរបស់យើងស្ថិតនៅទីក្រុងភ្នំពេញ ដោយមានការគាំទ្រលើកទឹកចិត្តពីថ្នាក់ដឹកនាំដែលជំរុញចក្ខុវិស័យនិងសមត្ថភាពរបស់បុគ្គលិកដោយសម្រេចឲ្យបាននូវគោលដៅរួមសំរាប់ក្រុមហ៊ុនទាំងមូល។ ក្រុមការងាររបស់យើងគឺជាគន្លឹះនៃភាពជោគជ័យមួយ ដែលមានសារៈសំខាន់ក្នុងការលូតលាស់អាជីពរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យកាន់តែពូកែ។ យើងបណ្តុះអាកប្បកិរិយាប្រកបដោយភាពច្នៃប្រឌិតទៅដល់សហសេវិករបស់យើងដើម្បីលើកកម្ពស់ការងារប្រកបដោយកិច្ចសហការ និងរួមបញ្ចូលជាមួយទេពកោសល្យរីកចម្រើន និងនិរន្តរភាពដែលត្រូវបានចាក់ឫសយ៉ាងជ្រៅទៅដល់វប្បធម៌ និងប្រតិបត្តិការរបស់យើង។
'ការបង្កើនបទពិសោធន៍' គឺជាពាក្យស្លោកនិងពាក្យសំគាល់របស់ក្រុមហ៊ុន ។ អត្ថន័យរបស់វាគ្របដណ្តប់លើចំណុចសំខាន់នៃជីវិតដែលជំរុញឱ្យមនុស្សរីកចម្រើនទៅមុខ កន្លែងសម្គាល់ដែលផ្តល់ភាពអង់អាចដល់ការគិត គំនិត និងឆន្ទះរបស់មនុស្សក្នុងការបំផុសគំនិតអោយរីកចម្រើន និងលើកកម្ពស់ស្តង់ដារនៃការរស់នៅ។ HGB Group ប្តេជ្ញាបង្កើតបទពិសោធន៍ដ៏ប្រសើរសម្រាប់មនុស្សគ្រប់រូប រួមមានអតិថិជន ភាគីពាក់ព័ន្ធ រដ្ឋាភិបាល និងដៃគូ តាមរយៈគុណតម្លៃនៃបទពិសោធន៍កន្លងមក។ www.hgbgroup.com
ក្រុមហ៊ុន BMW Group
BMW Group មានម៉ាកយីហោទាំងបួន BMW, MINI, Rolls-Royce និង BMW Motorrad, គឺជាក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូឈានមុខគេរបស់ពិភពលោក ហើយថែមទាំងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុឥណទានរថយន្តដែលមានភាពងាយស្រួលដល់អតិថិជនផងដែរ។ បណ្តាញផលិតកម្ម BMW Group មានរោងចក្រតម្លើងជាង30កន្លែងនៅទូទាំងពិភពលោក។ បន្ថែមពីនេះក្រុមហ៊ុនBMW មានបណ្តាញលក់ជាសកលជាង 140 ប្រទេស។
នៅក្នុងឆ្នាំ2022 ក្រុមហ៊ុន BMW Group បានលក់រថយន្តជិត 2.4លានគ្រឿង និងម៉ូតូជាង 202,000 គ្រឿងនៅទូទាំងពិភពលោក។ ប្រាក់ចំណេញមុនពេលបង់ពន្ធក្នុងឆ្នាំ2022 មានចំនួន 23.5 ពាន់លានអឺរ៉ូ លើប្រាក់ចំណូលដែលស្មើនឹង 142.6 ពាន់លានអឺរ៉ូ។
គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន BMW Group មានបុគ្គលិកចំនួន 149,475 នាក់។ ភាពជោគជ័យរបស់ក្រុមហ៊ុន BMW Group តែងតែផ្អែកលើការគិតវែងឆ្ងាយ និងផ្តោតលើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។ ក្រុមហ៊ុនបានកំណត់គោលដៅអនាគតតាំងពីពេលចាប់ផ្តើមដំបូងប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាពជាស្នូលនៃទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន រាប់ចាប់ពីខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មរហូតដល់ដំណាក់កាលចុងក្រោយនៃការប្រើប្រាស់ផលិតផល។