Ten Hag នឹង​នៅ​បន្ត​ដឹកនាំ​ Man Utd នៅ​រដូវកាល​ថ្មី​ខាង​មុខ​នេះ​

  • 2024-06-12 11:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag នឹង​នៅ​បន្ត​ដឹកនាំ​ក្លឹប​ Manchester United នៅ​រដូវកាល​ថ្មី​ខាង​មុខ​នេះ​ ក្រោយ​ថ្នាក់​ដឹកនាំ​ក្រុម​បិសាច​ក្រហម​នេះ​បាន​ធ្វើ​ការ​មូលមតិ​សម្រេច​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

ក្លឹប​ខាង​លើ​កំពុង​តែ​ចរចា​ជា​មួយ​អ្នកចាត់ការ​រូប​នេះ​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ថែម​ទៀត​ផង​ ព្រោះ​តែ​លោក​បាន​ឈាន​ទៅ​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​លោក​ជា​មួយ​ក្លឹប​នេះ​ហើយ​ដោយ​លោក​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

តាម​ពិត​ទៅ​ការ​សម្រេច​ឲ្យ​លោក​ Ten Hag បន្ត​កុងត្រា​ក៏​ដូច​ជា​នៅ​ដឹកនាំ​ក្លឹប​បន្ត​នេះ​គឺ​ដោយ​សារ​តែ​លោក​បាន​យក​ឈ្នះ​ក្លឹប​ Manchester City ដោយ​ដណ្ដើម​យក​ពាន​ FA Cup កាល​ពី​រដូវកាល​ឆ្នាំ​២០២៣/២៤កន្លង​ទៅ​នេះ​។

រយៈពេល​មុន​ Man Utd ឈ្នះ​ពាន​ FA Cup នេះ​តំណែង​របស់​លោក​ Ten Hag មាន​ភាព​រង្គោះរង្គើ​ខ្លាំង​ដោយ​ទាំង​ថ្នាក់​ដឹកនាំ​ ក៏​ដូច​ជា​កីឡាករ​ក្នុង​ក្លឹប​មួយ​ចំនួន​ធំ​ មាន​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ ដែល​ធ្វើ​ឲ្យ​ក្លឹប​គិត​គូរ​ក្នុង​ការ​បណ្ដេញ​លោក​ចេញ​។

យ៉ាង​ណា​ក្រោយ​ថ្នាក់ដឹកនាំ​ក្លឹប​​ Man Utd សម្រេច​ចិត្ត​នៅ​ក្នុង​ថ្ងៃ​នេះ​ Ten Hag នឹង​អាច​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ ដោយ​គម្រោង​របស់​លោក​ ស្រប​គ្នា​នឹង​ថ្នាក់ដឹកនាំ​ក្លឹប​ដោយ​ធ្វើ​ការ​បណ្ដុះបណ្ដាល​កីឡាករ​ក្មេងៗ​ដើម្បី​ពង្រឹង​ក្លឹប​៕

ប្រភព៖ BBC   អត្ថបទដោយ៖ សេរី មង្គល

អត្ថបទថ្មី