ជោគជ័យសិល្បៈមិនអស់ចិត្ត អេមមី កូនស្រីច្បង ខាត់ ជេមស៍ បង្កើតប្រេនអាវផ្ទាល់ខ្លួនលក់លើទីផ្សារទៀត

  • 2024-06-13 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យចាស់លោកពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» អេមមី ម្ចាស់បទ «កុំចង់ត្រូវគ្នាវិញ» ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាកូនស្រីច្បងរបស់តារាចម្រៀង ខាត់ ជេមស៍ មិនត្រឹមតែច្បាបប្រជាប្រិយភាពបានយ៉ាងរហ័សតាមរយៈបទចម្រៀងបែបយុវវ័យប៉ុណ្ណោះទេ នាងថែមទាំងមានគំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួនដូចឪពុកថែមទៀតផង។

រូបភាព៖​ ហ្វេសប៊ុក Amie-អេមមី

ជាក់ស្តែង ថ្មីៗនេះ អេមមី បានប្រកាសឱ្យសាធារណជនស្គាល់ពីប្រេនក្នុងស្រុក (local brand) ដែលនាងទើបបង្កើតឡើងផ្ទាល់ដៃ ឈ្មោះថា «Scotty.club» និងទើបបានបញ្ចេញ collection ដំបូងបង្អស់លើទីផ្សារកាលពីពេលថ្មីៗនេះ។

រូបភាព៖​ ហ្វេសប៊ុក Amie-អេមមី

ដំណើរឆ្ពោះទៅការបង្កើតប្រេនសម្លៀកបំពាក់ផ្ទាល់ខ្លួនទាំងវ័យក្មេងរបស់ អេមមី ទទួលការគាំទ្រយ៉ាងពេញទំហឹងពី ខាត់ ជេមស៍ ជាឪពុក ដោយជាញឹកញាប់គេរមែងឃើញតារាចម្រៀងជើងចាស់រូបនេះចែករំលែកការបង្ហោះរបស់កូនស្រីឱ្យអ្នកដ៏ទៃបានឃើញ។

មិនតែប៉ុណ្ណោះ ម្ចាស់បទ «សម្រែកបេះដូង» ក៏ធ្លាប់បង្ហោះឡើងថា «កូនសម្លាញ់ខ្ញុំចេះរៀន ធ្វើជំនួញហើយ សូមពុកម៉ែបងប្អូនជួយគាំទ្រ នូវពន្លកអ្នកជំនួញថ្មីម្នាក់នេះផងណាបាទ» បង្ហាញការគាំទ្រពេញទំហឹងដល់កូនស្រីផងដែរ។

តាមការបញ្ជាក់ក្នុងវីដេអូ Tik Tok អេមមី ថា local brand ដែលនាងបង្កើតឡើង ផ្តោតសំខាន់លើគុណភាពសាច់ក្រណាត់ និងភាពស៊ីវិល័យរបស់អ្នកប្រើប្រាស់។ សព្វថ្ងៃ Summer cocaine 1st collection លក់ជិតអស់ហើយ នឹងបន្តផលិត collection បន្តតែម្តង។

រូបភាព៖​ ហ្វេសប៊ុក ខាន់ ជេមស៌ KHAN JAMES

សូមជម្រាបផងដែរថា កូនស្រីច្បងរបស់ ខាត់ ជេមស៍ មិនត្រឹមតែមានទឹកដមសំនៀងពីរោះរណ្តំប៉ុណ្ណោះទេ នាងថែមទាំងមានគំនិតចង់ក្លាយជាអ្នកជំនួញទាំងវ័យក្មេងថែមទៀត។

អ្វីដែលនាងកំពុងធ្វើនាពេលនេះប្រៀបបីដូចកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញ ខាត់ ជេមស៍ ជាឪពុក ព្រោះលោកមិនត្រឹមជាតារាចម្រៀងល្បីឈ្មោះម្នាក់ ក៏ជាអ្នកជំនួញជោគជ័យមានអាជីវកម្មពេញដៃផងដែរ តែដោយសារចិត្តស្រលាញ់វិស័យសិល្បៈខ្លាំង ទើបនៅក្រាញ់ននាលឡើងច្រៀងកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនរហូតសព្វថ្ងៃ។

រូបភាព៖​ ហ្វេសប៊ុក ខាន់ ជេមស៌ KHAN JAMES

តាមការកត់ចំណាំ អេមមី ជាតារាចម្រៀងវ័យក្មេងទី២ ដែលមានសមត្ថភាពបង្កើតប្រេនក្នុងស្រុក (local brand) ដោយខ្លួនឯង បន្ទាប់ពីកូនប្រុសច្បងឧកញ៉ា ខេមរៈ សិរីមន្ត ឈ្មោះថា ខេមរៈ មន្តស្នេហ៍ អាយុ១១ឆ្នាំ ដែលមានគំនិតច្នៃប្រឌិតខ្ពស់បង្កើតប្រេនអាវ និងឌីហ្សាញម៉ូតអាវស្អាតៗដោយខ្លួនឯង។

នេះពិតស័ក្កសមជាស្លឹកឈើរជ្រុះមិនឆ្ងាយពីគល់មែន ច្រៀងក៏ពីរោះ ជំនួញក៏ចេះធ្វើទាំងវ័យក្មេង៕

(ខេមរៈ មន្តស្នេហ៍ កូនប្រុសច្បងតារាចម្រៀង ខេមរៈ សិរីមន្ត ជាមួយអាវប្រេនបង្កើតដោយខ្លួនឯង)

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី