សាលា​ខេមប៊្រិជអន្តរជាតិកម្ពុជា អបអរសាទរសិស្សថ្នាក់ទី១២របស់ខ្លួនដែលទើបបញ្ចប់ការសិក្សាតាមកម្មវិធីអប់រំអូស្ត្រាលី

  • 2024-06-14 01:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ​ - កាលពីថ្ងៃទី០៩​មិថុនា២០២៤ សាលាខេមប៊្រិជអន្តរជាតិកម្ពុជា ដែលជាសាលាអន្តរជាតិមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាក្នុងការប្រើប្រាស់របបសិក្សាតាមមាត្រាដ្ឋានអូស្ត្រាលីខាងលិច(SCSA) ដែលមានការទទួលស្គាល់ជាសកលពេញពិភពលោក បានប្រារព្វពិធីបិទបញ្ចប់បវេស្សនកាលឆ្នាំ២០២៤របស់ខ្លូន ដែលក្នុងនោះក៏មានការចូលរួមអបអរសាទរដល់សិស្សថ្នាក់ទី១២របស់ខ្លួនដែរ។

ក្នុងពិធីបិទបញ្ចប់នេះ មានការចូលរួមអបអរសាទរយ៉ាងច្រើនកុះករប្រមាណបីរយនាក់​ពីសំណាក់មាតាបីតា​ បុគ្គលិកសិក្សា​​ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សពិសេសសិស្សដែលបានទើបនឹងបញ្ចប់ការសិក្សាថ្នាក់ទី១២របស់ខ្លួនស្របតាមមាត្រាដ្ឋានប្រទេសអូស្ត្រាលី​ ដែលធ្វើអោយសិស្សសាលាខេមប៊្រិជអន្តរជាតិកម្ពុជាទាំងនោះមានមោទនភាពយ៉ាងខ្លាំងឥតគណនា។

ក្នុងពិធីប្រារព្វការបិទបញ្ចប់បវេស្សនកាលនេះ សិស្សានុសិស្សម្នាក់ៗក៏ទទួលបានវិញ្ញាបណ្ណបត្របញ្ចប់ការសិក្សា លិខិតសរសើរទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯង និងរួមបញ្ចូលទាំងអនុសាសន៍អប់រំ​ និងបទពិសោធន៍ជីវិតល្អៗប្រកបដោយគតិបណ្ឌិត​​ ពីសំណាក់អ្នកដឺកនាំសាលា ពីតំណាងលោកគ្រូអ្នកគ្រូ និងពីតំណាងសិស្សដែលទើបបញ្ចប់ការសិក្សាផងដែរ។

លោកស្រីនាយកសាលាស៊ុយ សុវឌ្ឍនរ័ត្នន៍ំ បានបញ្ជាក់ប្រាប់ថា "ជាកិក្តិយសជាខ្លាំងដែលនាងខ្ញុំមានឪកាសចូលរួមជួយលើកកំពស់វិស័យអប់រំដល់ក្មេងៗសិស្សានុសិស្សរបស់យើង" ហើយលោកស្រីក៏បានបន្តទៀតថា​"ការខិតខំប្រឹងប្រែង អំណត់តស៊ូមិនរាថយរបស់ពួកគាត់ បានត្រួសត្រាយផ្លូវអោយពួកគាត់ទទួលបានជោគជ័យ ក្នុងទំព័របន្ទាប់នៃជីវិតរបស់ពួកគេ"។

មាត្រាដ្ឋានសិក្សាប្រទេសអូស្ត្រាលី(SCSA) ដែលជាមាត្រាដ្ឋានដែលមានការទទួលស្គាល់ជាអន្តរជាតិ និងល្បីខាងតឹងរឹងនិងច្នៃប្រឌិត បានជួយសិស្សានុសិស្សរបស់យើង អោយអាចបន្តការសិក្សាទៅមហាវិទ្យល័យល្បីៗលើសកលលោកដោយមិនមានបញ្ហា។ ការខិតខំប្រឹងប្រែងផ្តល់នូវបរិយាកាសអប់រំទាំងចិត្តគំនិត​ និងទាំងសីលធម៌រស់នៅពីខាងសាលាខេមប៊្រិជអ​ន្តរជាតិកម្ពុជា​ បានជួយបង្កើនប្រាជ្ញាស្មារតី ភាពជាអ្នកដឺកនាំដល់ពួកគេ និងជួយពួកគេអោយចេះត្រិះរិះពិចារណាស៊ីជម្រៅ អាចដោះស្រាយបញ្ហាប្រឈមមុខផ្សេងៗដោយរលូន។

លោកស្រីប្រធានរៀបចំមាត្រាដ្ឋានអប់រំរបស់សាលាខេមប៊្រិជអន្តរជាតិកម្ពុជា គ្រីស្ទៀនបេនដឺឡាគ្រូសសានតូ បានលើកឡើងថា​"សាលាយើងខ្ញុំពិតជាបានចូលរួមយ៉ាងសកម្មជួយពួកគេ ទាំងខាងផ្នែកសិក្សា និងបង្រៀនពួកគេអោយក្លាយជាពលរដ្ឋមានការទទួលខុសត្រូវ មានចិត្តសណ្តោសមេត្តា​ និងត្រៀមរួចជាស្រាច់ចូលរួមបង្កើតនូវភាពវិជ្ជមានដល់ពិភពលោកយើង។

ពិធីបិទបញ្ចប់បវេស្សនកាលឆ្នាំ២០២៤ ជាព្រិត្តិការណ៍ជាប្រវត្តិសាស្ត្រចំនួន១៤ឆ្នាំរបស់សាលាខេមប៊្រិជអន្តរជាតិកម្ពុជា​ ហើយសាលាក៏សូមអបអរសាទរអស់ពីបេះដូងដល់សិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២របស់ខ្លួននិងសិស្សានុសិស្សគ្រប់កំរិត សូមជូនពរអោយទទួលបានជោគជ័យក្នុងជីវិត។

អំពីសាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា

សាលាខេមប៊្រិជអន្តរជាតិកម្ពុជាបង្កើតតាំងពីឆ្នាំ២០១០ និងជាសាលាអន្តរជាតិដែលផ្តល់នូវការសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយប្រើប្រាស់កម្មវិធីសិក្សាតាមប្រទេសអូស្រ្តាលី ទទួលសិស្សចុះឈ្មោះចូលរៀន ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២។​ សាលាផ្តល់នូវការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ប្រទេសអូស្ត្រាលី​ (ATAR Examination) សំរាប់ថ្នាក់ទី១១​និងថ្នាក់ទី១២។ លើសពីនេះសាលាក៏មានផ្តល់នូវបរិយាកាសរៀនសូត្រប្រកបដោយការច្នៃប្រឌិត និងបំប៉នបន្ថែមដើម្បីធានាអោយសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា អាចអភិវឌ្ឍន៍ខ្លួនឯង និងក្លាយជាពលរដ្ឋសកលរបស់ពិភពលោក។

អត្ថបទពេញនិយម
អត្ថបទថ្មី