ការ​ប្រកួត​ពាន​រង្វាន់​ Korean Ambassador's Cup​ 2024​ មាន​ការ​ចូលរួម​កើនឡើង​ពិសេស​យុវជន​

  • 2024-06-14 05:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​តេក្វាន់ដូ​ WT​ ពាន​រង្វាន់​ឯកអគ្គរដ្ឋទូត​កូរ៉េ Korean Ambassador's Cup​ ដែល​រៀបចំ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​បាន​បញ្ចប់​ទៅ​ហើយ​ ខណៈ​កីឡាករ​ កីឡា​ការិនី​ ពិសេស​យុវជន​ចូលរួម​មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​មុនទៅ​ទៀត។​

ទិដ្ឋភាពបិទការប្រកួត

គ្រូជម្រើសជាតិ​ផ្នែក​បរទេស​លោក​ ឆយ​ យ៉ុងសុក​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​ប្រកួត​ពាន​រង្វាន់​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​គឺ​សរុប​ឆ្នាំ​នេះ​មាន​ខ្ទង់​ជិត​ ៣០០នាក់ ខណៈឆ្នាំ​មុន​មាន​ខ្ទង់​ ១៩០​នាក់​ ប៉ុណ្ណោះ។​ ដូច្នេះ​លើក​នេះ​មាន​ការ​កើនឡើង​ច្រើន​ពិសេស​គឺ​យុវជន​ក្មេងៗ​ដែល​នេះ​ជា​កត្តា​ល្អ​មួយ​ក្នុង​ការ​បណ្ដុះ​ធនធាន​ឆ្ពោះ​ទៅ​ការ​ប្រកួត​យុវជន​អាស៊ី​ ឆ្នាំ​២០២៩។​

ទិដ្ឋភាពបិទការប្រកួត

គ្រូ​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ពាន​រង្វាន់​ឯកអគ្គរដ្ឋទូត​កូរ៉េ Korean Ambassador's Cup​ អ្នក​ចូលរួម​ប្រកួត​នេះ​ភាគ​ច្រើន​ជា​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​ហើយឆ្នាំ​សនេះហព័ន្ធ​បាន​ដាក់​ឲ្យ​លេង​គ្រប់​ប្រភេទ​អាយុ​ និង​គ្រប់​វិញ្ញាសា​ទាំង​អស់។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ នេះ​ជា​លើក​ទី១០​ ហើយ​នៃ​ការ​រៀបចំ​ពាន​រង្វាន់​ឯកអគ្គរដ្ឋទូត​កូរ៉េ Korean Ambassador's Cup​ លើ​ប្រភេទ​កីឡា​តេក្វាន់ដូ​ WT។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ក្នុង​សាល​ហ្វឹកហាត់​ប៊ូយុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ និង​មាន​អ្នក​ចូលរួម​សរុប​ ២៧០នាក់​មក​ពី​ក្លឹប​ចំនួន​ ១៩។​ ពិធី​បិទ​ម្សិលមិញ​នេះ​ដែរ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ ហង់​ ជួនណារ៉ុន​ ប្រធាន​សហព័ន្ធតេក្វាន់ដូ​ WT​ និង​ឯកឧត្ដម​ Park Jung Wook ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ៕

លោក​ ឆយ​ យ៉ុងសុក​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី