ឡានអគ្គិសនីថ្មីរបស់ MG ប្រភេទ MPV ៧កៅអី ចេញលក់នៅថៃតម្លៃជិត ៥ម៉ឺនដុល្លារ

  • 2024-06-14 08:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MG បាន​បញ្ចេញ​លក់ផ្លូវការ​រថយន្តអគ្គិសនី​ថ្មី MAXUS 7 ដែល​ជាប្រភេទ MPV ៧កៅអី នៅក្នុងប្រទេស​ថៃ តម្លៃជាង ៤៨០០០ដុល្លារ។

សម្រាប់​ផ្នែក​ខាងមុខរថយន្ត ប៉ាណា​ត្រូវបានដាក់បន្ទាបនៅខាង​ក្រោម ចង្កៀងរាងបញ្ឈរប្រភេទ LED និងមាន​អំពូលបំភ្លឺពេលថ្ងៃ។ វាមានប្រវែង ៤៩០៧មម ទទឹង ១៨៨៥មម កម្ពស់ ១៧៦៨មម ប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៧៥មម ខណៈយ៉ាន់កង់ alloy ទំហំ ១៨អ៊ីង។

ផ្នែក​ខាងក្នុង​រថយន្តនេះ មានដៃចង្កូត​ស្រោបដោយស្បែកអាចសារ៉េបាន ៤របៀប និង​អេក្រង់ឆ្លាតវៃឌីជីថល ១២,៣អ៊ីង។ កៅអីតៃកុងអាចសារ៉េបាន ៦ របៀប និងកៅអីអ្នកដំណើរខាងមុខសារ៉េបាន ៤របៀប។ ទ្វារសងខាងរថយន្ត ជាទ្វារស្លាយ, មានដំបូល panoramic sunroof, សាកថ្មឥតខ្សែ, speaker ៨គ្រាប់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់មុខក្រោយ​ជាដើម។

រថយន្ត MG MAXUS 7 បំពាក់​ម៉ូទ័រ Permanent Magnet Synchronous មានកម្លាំង ២៤៥សេះ និងកម្លាំងរមួល ៣៥០ញូតុនម៉ែត្រ។ អាគុយរបស់វាមានទំហំ ៩០គីឡូវ៉ាត់ម៉ោង ពេលសាកពេញ អាចធ្វើដំណើរបានដល់ ៥៧០គីឡូម៉ែត្រ។

ជាមួយគ្នានេះ រថយន្ត MPV ខាងលើ​ ក៏បានបំពាក់​ប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕

អត្ថបទ៖ សំភី