ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចនៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ ដែលធ្វើឱ្យការរកស៊ី ឬការងារស្វែងរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក៏មានភាពតានតឹងផងដែរ ដែលពេលខ្លះពួកគេត្រូវ មានតម្រូវការលុយបន្ទាន់ ក៏សម្រេចចិត្តធ្វើការលក់ទ្រព្យសម្បត្តិទាំងបង្ខំក្រោមតម្លៃទីផ្សារ ឬខ្ចីបុលក្រោមកម្ចីរហ័ស ឬកម្ចីអនឡាញខុសច្បាប់ជាមួយការប្រាក់ខ្ពស់ ដែលអាចបង្កហានិភ័យខ្លាំងធ្លាក់ចូលក្នុងបំណុលវណ្ឌក។
ធនាគារជាតិនៃកម្ពុជា ធ្លាប់បានព្រមានថា ពលរដ្ឋដែលប្រើប្រាស់កម្ចីក្រៅផ្លូវការ គឺប្រឈមមុខនឹងអត្រាការប្រាក់ខ្ពស់ ហើយគ្មានយន្តការច្បាស់លាស់ក្នុងការការពារអតិថិជនឡើយ។ នៅពេលក្រុមហ៊ុន ឬបុគ្គលផ្តល់កម្ចីក្រៅផ្លូវការទាំងនោះយកការប្រាក់ថ្លៃពេក ហើយអតិថិជនគ្មានលទ្ធភាពបង់ការប្រាក់ឲ្យពួកគេវិញ នោះវានឹងកើតជាការប្តឹងផ្តល់គ្នា ការគំរាមកំហែង ការរឹបអូស ការប្រើប្រាស់អំពើហិង្សា ជាដើម។
បន្ថែមលើសនេះ ទ្រព្យធានារបស់អតិថិជនអាចត្រូវបានអ្នកផ្តល់កម្ចីក្រៅផ្លូវការទាំងនោះ រឹបអូសយកដោយមិនបានឆ្លងកាត់ប្រព័ន្ធតុលាការជាដើម។
ក្រៅពីបញ្ហាខាងលើនេះ ការដាក់ទ្រព្យបញ្ចាំដោយសារត្រូវការសាច់ប្រាក់ ក៏កំពុងមានការកើនឡើងច្រើនផងដែរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការបើកអាជីវកម្មហាងបញ្ចាំក្នុងទីផ្សារដ៏តូចចង្អៀតនៅប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ កន្លែងហាងបញ្ចាំ ឬកុងស៊ីខុសច្បាប់ ក៏បើកឡើងព្រោងព្រាតដែរ ដែលធ្វើឲ្យមានការព្រួយបារម្ភដល់ការរកស៊ីស្របច្បាប់ និងបង្កការប៉ះពាល់ដល់សង្គម។
ហាងបញ្ចាំខុសច្បាប់ គឺជាកន្លែងបញ្ចាំដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬមានអាជ្ញាប័ណ្ណហើយ តែពុំបានគោរពទៅតាមគោលការណ៍ត្រឹមត្រូវច្បាស់លាស់ ដែលជាបញ្ហាចោទសម្រាប់សុវត្ថិភាពទ្រព្យបញ្ចាំរបស់បងប្អូន។ ការទទួលបញ្ចាំមិនគោរពតាមច្បាប់ ធ្វើឲ្យកើតមានបញ្ហាហានិភ័យផ្សេងៗដល់សង្គមជាតិ ឬមិនបង់ពន្ធ ធ្វើឲ្យខាតបង់ចំណូលជាតិជាដើម។
ជុំវិញបញ្ហាទាំងអស់នេះ អ្នកស្រី អ៊ុក ចន្ថា ដែលត្រូវជាសហស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co.,Ltd. ដែលជាក្រុមហ៊ុនបញ្ចាំស្របច្បាប់បានលើកឡើងថា ក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនល្អ ហើយមនុស្សជាច្រើនខ្វះខាតលុយសម្រាប់ប្រើប្រាស់តាមតម្រូវការ និងខ្វះទុនបង្វិលរកស៊ីបន្ទាន់នោះ វិធីដ៏ល្អមួយក្នុងការទទួលបានសាច់ប្រាក់ប្រើប្រាស់ដោយសុវត្ថិភាព រហ័ស និង ស្របច្បាប់នោះ គឺពួកគាត់អាចទទួលបានសាច់ប្រាក់ពីក្រុមហ៊ុនបញ្ចាំស្របច្បាស់តាមរយៈការដាក់បញ្ចាំទ្រព្យ របស់ពួកគាត់នៅក្រុមហ៊ុនបញ្ចាំដែលមានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវពីរាជរដ្ឋាភិបាល។
អ្នកស្រីបានឲ្យដឹងទៀតថា ជាក់ស្ដែងក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមផ្លូវច្បាប់ ក៏ដូចជាត្រូវបានអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណឲ្យដំណើរការជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដើម្បីជាផ្នែកមួយជួយដោះស្រាយបញ្ហាលុយកាក់ ជាពិសេសការជាប់គាំងសាច់ប្រាក់បង្វិលរបស់ប្រជាជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺជាក្រុមហ៊ុនបញ្ចាំមួយស្របច្បាប់ដែលជួយដោះស្រាយបញ្ហាសាច់ប្រាក់ដោយបងប្អូនអាចមកទទួលសេវាបញ្ចាំតាមរយៈការបញ្ចាំទ្រព្យផ្សេងៗដូចជា ឡាន ម៉ូតូ កង់បី កាតគ្រីឡាន គ្រឿងអេឡិចត្រូនិច គ្រឿងអលង្កា និងអចលនទ្រព្យជាដើម។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏មានទទួលបញ្ចាំនាឡិកាប្រេនល្បីៗតម្លៃថ្លៃ ក៏ដូចជារថយន្តទំនើប រថយន្តស្ព័រ និងរថយន្តអគ្គីសនីគ្រប់ប្រភេទ ជាមួយនឹងអត្រាការប្រាក់ប្រចាំខែសមរម្យទៅតាមច្បាប់កំណត់ដោយមានការប្រាក់ចាប់ពី១.៥% ដល់៣.៥% ទៅតាមប្រភេទទ្រព្យដែលបងប្អូនដាក់បញ្ចាំ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺជាក្រុមហ៊ុនស្របច្បាប់ដែលបងប្អូនអាចទទួលបានការប្រឹក្សារហ័សដោយផ្ទាល់ ឬ តាមទូរស័ព្ទ ឬ តាមរយៈតេឡេក្រាមរបស់ក្រុមហ៊ុនផ្ទាល់ ដោយក្រុមហ៊ុននឹងរក្សាការសម្ងាត់ និងធានាផ្តល់ជូនទំនុកចិត្តខ្ពស់ពេលទទួលសេវាបញ្ចាំទ្រព្យរបស់បងប្អូន។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន 888 Up Fast Cash Co., Ltd. ឬ ទាក់ទងទៅកាន់លេខទូរសព្ទ ០១៧៨៩៧៩៨៨/០៦៩៨៩៧៩៨៨ (Telegram)៕