Lexus ត្រៀមសម្ពោធ​ផ្លូវការ​នៅកម្ពុជាខាងមុខ ហើយ​ទាំងនេះ​ក៏ជាម៉ាករថយន្តដែលគ្រោង​នាំយកមកលក់ផងដែរ

  • 2024-06-17 03:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទើបតែ​បង្កើតឡើង​នៅដើមខែមិថុនា ឆ្នាំ​២០២៤នេះ ផេកផ្លូវការ Lexus Cambodia នៅថ្ងៃនេះបាន​ប្រកាសថា Lexus ត្រៀមសម្ពោធ​ជាផ្លូវការ​នៅកម្ពុជា​ក្នុងពេល​ដ៏ខ្លី​ខាងមុខនេះហើយ។

ផេកនេះ បានសរសេរថា «យើង​ជឿជាក់ថា នេះ​ជាព្រឹត្តិការណ៍ដ៏វិសេសវិសាល​អស្ចារ្យ​ដែលមិនគួរំលង»។

គួររំលឹក​ថា កាលពីចុងខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បាន​ប្រកាស​នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​គឺ​ជាក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិពីក្រុមហ៊ុន Toyota Jidosha Kabushiki Kaisha (Toyota Motor Corporation) ប្រទេស​ជប៉ុន៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី