កីឡាករដើមកំណើតអាហ្វ្រិក ៥៨រូបចូលលេងព្រឹត្តិការណ៍ Euro 2024
- 2024-06-17 12:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករដើមកំណើតអាហ្វ្រិក ៥៨រូបចូលលេងព្រឹត្តិការណ៍ Euro 2024
ចន្លោះមិនឃើញ
នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2024 ដែលរៀបចំដោយ UEFA មានកីឡាករដើមកំណើតអាហ្វ្រិកចំនួន ៥៨រូប ក្នុងចំណោមកីឡាករសរុប ៦២២រូប នៃក្រុមជម្រើសជាតិចំនួន ២៤ក្រុម។
Euro 2024 ចាប់ផ្ដើមលេងចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា នៅក្នុងឆ្នាំ២០២៤នេះ ដោយមានអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។
ចំណោមក្រុមជម្រើសជាតិទាំង ២៤នេះ ក្រុមជម្រើសជាតិដែលមានកីឡាករដើមកំណើតអាហ្វ្រិកមានចំនួន ១១រូប ដោយក្នុងនោះក្រុមបារាំងមានច្រើនជាងគេ។ ក្នុងចំណោមកីឡាករទាំង ២៥រូប របស់ក្រុមបារាំង មានកីឡាករអាហ្វ្រិករហូតដល់ទៅ ១៤រូប ពោលគឺលើសពី ៥០%នៃក្រុមទាំងមូល។
បន្ទាប់ពីបារាំងគឺ បែលហ្ស៊ិក ដែលមាន ៩ រូប បន្តមកទៀតគឺ ស្វ៊ីសមាន ៩រូប។ អង់គ្លេស ៦រូប អាល្លឺម៉ង់ ៥រូប បន្ទាប់មកទៀត ហុល្លង់ និងព័រទុយហ្គាល់មាន ៤រូបរៀងៗខ្លួន ហើយតទៀតគឺ អ៊ីតាលី អេស្ប៉ាញ ដាណឺម៉ាក និងអូទ្រីស មាន ២រូបដូចៗគ្នា។
សូមជម្រាបផងដែរថា នៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំនេះ ក្រុមជម្រើសជាតិនីមួយៗអនុញ្ញាតឱ្យមានកីឡាករចំនួន ២៣ ទៅ ២៦រូប។ ក្រុមភាគច្រើនមាន ២៦រូប លើកលែងតែ បារាំង និងបែលហ្ស៊ិកទេ ដែលមាន ២៥រូប។