Geely បង្ហាញរថយន្តថ្មី​ប្រភេទ Crossover តម្លៃខ្ទង់ ៨ពាន់ដុល្លារប៉ុណ្ណោះ

  • 2024-06-19 07:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនចិន​ Geely បាន​បញ្ចេញរូបភាព​​ផ្លូវការអំពីរថយន្តថ្មី​របស់ខ្លួនប្រភេទ Crossover ឬ Compact SUV ម៉ូឌែល Binyue Super Power Edition ដោយគ្រោង​នឹង​បញ្ចេញ​ផ្លូវការ​នៅក្នុងខែ​កក្កដាខាងមុខនេះ ជាមួយតម្លៃប្រហែល ៨៣០០ដុល្លារ។

រថយន្តនេះ ត្រូវបានអភិវឌ្ឍ​លើគ្រោងឆ្អឹង BMA។ ផ្នែកខាងមុខ មានប៉ាណា​បែងចែកជា ២ ខាងលើប៉ាណាតូចបែបសំណាញ់ និងខាងក្រោមជាប៉ាណាធំ​រាងជាបន្ទាត់ដេក។ ផ្នែកខាងក្រោយ​វាមកជាមួយ spoiler និងបំពង់ស៊ីមុំាងបង្កប់ ខណៈយ៉ាន់កង់​ alloy ទំហំ ១៧អ៊ីញ។ ផ្នែកកាប៊ីន ស្រោបដោយពណ៌ខ្មៅ និងប្រផេះ អេក្រង់ថាច់ស្រ្គីនទំហំ ៨អ៊ីញ។

រថយន្ត Crossover នេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១២៦សេះ និងកម្លាំងរមួល ១៥២ញូតុនម៉ែត្រ ជាមួយប្រអប់លេខ CVT ៨វគ្គ។ កម្រិតស៊ីសាំងជាមធ្យម ៦,៨៩លីត្រ/១០០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី