ស្បែកជើងកែង Taylor Swift ធ្លាប់ពាក់ កំពុងល្បីដាក់លក់ព្រោងព្រៀតតម្លៃវិញញាក់

  • 2024-06-21 02:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥទ្ធិលពលនៃភាពល្បីល្បាញតារាចម្រៀងស្រីលំដាប់ជួរមុខ គួបផ្សំជាមួយម៉ាកយីហោល្បី Taylor Swift បានធ្វើឱ្យម៉ាកស្បែកជើងកែងដែលនាងបានពាក់ចូលរួមក្នុងវិធីពានរង្វាន់ Grammy ២០២៤ កំពុងល្បី និងដាក់លក់ព្រោងព្រៀត។

អំឡុងខែ មករា ដើមឆ្នាំ២០២៤ Taylor Swift បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតរ៉ូបវែងស ស្រោមដៃវែងពណ៌ខ្មៅ និងស្បែកជើងកែវខ្ពស់ល្មមពណ៌ខ្មៅស៊ីជាមួយរ៉ូបយ៉ាងទាក់ទាញ។ រហូតមកដល់ពេលនេះ ស្បែកជើងពណ៌ខ្មៅដែល Taylor Swift បានពាក់កំពុងក្លាយជាចំណាប់អារម្មណ៍របស់ស្រីៗដែលនិយមចូលចិត្តស្បែកជើងកែង។

គេសង្កេតឃើញថាមានការដាក់លក់យ៉ាងព្រោងព្រៀតតែម្ដង ដោយសារឥទ្ធិពល និងភាពទាន់សម័យដែល Taylor បានពាក់។ មែនទែនទៅស្បែកជើងកែងប្រភេទសាមញ្ញនេះមិនមែន Taylor ទើបតែពាក់នោះទេ ពោលគឺនាងបានពាក់គឺតាំងពីឆ្នាំ ២០២២ នៅលើកម្មវិធី "Graham Norton" និងនៅឯ MTV Europe Music Awards មកម្ល៉េះ។

ម៉ូដែលបង្ហាញម៉ូដស្បែកជើង

អ្នកតំណាងស្លាកយីហោអ៊ីតាលីបានឱ្យថា Lilibeth ម៉ូដែលពាក់របស់ Swift ជាប្រភេទ velvet, suede និង patent leather មានកម្ពស់កែងជើង ៤អ៊ីង។ ហើយចំពោះតម្លៃវិញគឺអាស្រ័យលើ ទំហំ ប្រវែងកែង និងទៅតាមប្រភេទពណ៌ ដែលមានតម្លៃចាប់ពី ៣០០ជាង ទៅ៧៥០ដុល្លារ៕

ប្រភព៖ pagesix   អត្ថបទ៖ កេសរ

អត្ថបទថ្មី