ស្ពានឬស្សីកោះប៉ែន ត្រូវបានទឹកជន់លិចហើយ
- 2024-06-21 02:40:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានឬស្សីកោះប៉ែន ត្រូវបានទឹកជន់លិចហើយ
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះតទៅ ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម ត្រូវបានផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារទឹកជន់លិចស្ពាន។ នេះបើតាមការបង្ហោះរបស់ផេកហ្វេសប៊ុក «ឆ្នេរ ធម្មជាតិ» ដែលជាផេកនិយាយពីតំបន់ទេសចរណ៍កោះប៉ែន។
យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋនៅតែអាចបន្តធ្វើដំណើរតាមស្ពានថ្មទៅកោះប៉ែនបានជាធម្មតា។
សូមជម្រាបថា ទឹកជន់លិចស្ពានឬស្សីនេះ មិនមែនជារឿងថ្មីឡើយ ពោលគឺវាតែងមានការជន់លិចបាក់ស្ពានក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ ហើយត្រូវបានសង់ឡើងវិញនៅក្នុងរដូវប្រាំង។
គួររំលឹកថា ស្ពានឬស្សីកោះប៉ែន ត្រូវបានស្ថាបនារួចរាល់ក្នុងអំឡុងពេលចូលឆ្នាំសាកល ២០២៣-២០២៤កន្លងទៅ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើដំណើរឆ្លងកាត់ដោយថ្មើរជើង។ ស្ពាននេះ ឆ្លងកាត់ទន្លេចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ទៅរមណីយដ្ឋានកោះប៉ែន មានប្រវែង ១០០០ម៉ែត្រ ទទឹង ២ម៉ែត្រ៕