ពិព័រណ៍ជំនាញសិក្សា និងការងារ ២០២៤ ធ្វើឡើងនៅថ្ងៃទី៣០មិថុនាខាងមុខនេះ នឹងមានវគ្គណែនាំពីជំនាញសិក្សាចំនួន៦០

  • 2024-06-26 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វូលប្រាយនិងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ដោយមានការសហការជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ​(AUPP) នឹងរៀបចំពិព័រណ៍ជំនាញសិក្សានិងការងារ ២០២៤ (M&C 2024) នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពីម៉ោង៨ ព្រឹក​ ដល់ម៉ោង៥ ល្ងាច នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ពិ​ព័រណ៍ជំនាញសិក្សានិងការងារលើកទី១២ មានគោលបំណងជួយឱ្យសិស្ស-និស្សិតស្វែងយល់បន្ថែមពី ជំនាញដែលជាតម្រូវការរបស់ទីផ្សារនាពេលបច្ចុប្បន្ន និងត្រៀមខ្លួនសម្រាប់ការជ្រើសរើសអាជីពនាពេល អនាគត។​

ពិព័រណ៍នេះនឹងមានវគ្គណែនាំពីជំនាញសិក្សាចំនួន៦០ និងមានកិច្ចពិភាក្សាលើ៦ប្រធានបទដែលកំពុង ពេញនិយមក្នុងវិស័យការងារដូចជា សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិទ្យាសាស្ត្រសង្គម​និងមនុស្សសាស្ត្រ​ សិល្បៈ ការរចនា​និងការសម្តែង​ និងស្ទែម (STEM)។ វគ្គចែករំលែកបទពិសោធន៍ទាំងនោះនឹងធ្វើឡើងដោយ អ្នកជំនាញមកពីស្ថាប័នរដ្ឋ និងឯកជនសរុបចំនួន៩០​រូប។​​ អ្នកចូលរួមក៏អាចទស្សនាពិព័រណ៍ស្តង់អាជីព និងស្ថាប័នសិក្សា ​ព្រមទាំងទទួលការប្រឹក្សាយោបល់ពីអាហារូបករណ៍ដែលជាអតីតនិស្សិតមកពីសហរដ្ឋអាមេរិក។

​​​កម្មវិធី​​​ពិ​ព័រណ៍ជំនាញសិក្សានិងការងារនេះ ​​​ក៏នឹងមាន​​​ការ​​​ចូល​​​រួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។

អត្ថបទ៖ សំភី

អត្ថបទពេញនិយម