ឯកឧត្ដម​ ហង់​ ជួនណារ៉ុន៖​ ថវិកា​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ជា​កត្តា​ជំរុញ​លើ​ការ​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​

  • 2024-06-26 05:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​ទី២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​ឯកឧត្ដម​ ហង់​ ជួនណារ៉ុន បាន​អញ្ជើញ​ចូលរួម​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ជាង​ ៤០០​លាន​រៀល​ដល់​ ៣ប្រភេទ​កីឡា​ដែល​ឈ្នះ​មេដាយ​អន្តរជាតិ​នា​ពេល​កន្លង​ទៅ។​

ទិដ្ឋភាព​ម្សិលមិញ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខាង​លើ​ថ្លែង​ឲ្យ​ដឹង​ថា​ ក្នុង​នាម​តំណាង​រាជរដ្ឋាភិបាល​សូម​ថ្លែង​អំណរគុណ​ដល់​គ្រូ​បង្វឹក កីឡាករ​ កីឡា​ការិនី​ ដែល​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ពិសេស​បាន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​កន្លង​ទៅ។​ បើ​ទោះជា​មិន​ទទួល​បាន​មេដាយ​មាស​ពិសេស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ នៅ​ប្រទេស​ចិន​កន្លង​ទៅ​នេះ​មែន​ ប៉ុន្តែ​ក៏​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ផង​ដែរ​ ព្រោះ​ការ​ប្រកួត​មួយ​នេះ​ជា​ការ​ប្រកួត​ប្រមូលផ្ដុំ​ដោយ​ជើង​ខ្លាំងៗ​ជា​ច្រើន។​ ឯកឧត្ដម​សង្ឃឹម​ថា​គ្រប់​សហព័ន្ធ​ កីឡាករ​ ទាំង​អស់នៅ​តែ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ចូលរួម​នាឱកាស​ក្រោយ​ៗទៀត។​

ទិដ្ឋភាព​ម្សិលមិញ

ឯកឧត្ដម​ ហង់​ ជួនណារ៉ុន បន្ថែម​ទៀត​ថា​ ថវិកា​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​គឺ​បាន​ជំរុញ​លើក​ទឹកចិត្ត​ក្រុម​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​រឹតតែ​មាន​ការ​ខំប្រឹង​ រឹតតែ​មាន​សន្ទុះ​នៃ​ការ​ហ្វឹកហាត់​កាន់​តែ​ល្អ​ប្រសើរ។​ ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​សំណូមពរ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​ច្រើន​ ដើម្បី​បាន​ពង្រឹង​សមត្ថភាព​ផង​ និង​បាន​ស្វែង​រក​នូវ​កីឡាករ​ កីឡា​ការិនី​ ដែល​មាន​សក្ដានុពល​ អំណោយ​ផល​ទាំង​កាយសម្បទា​ ភាព​ឈ្លាសវៃ​ជា​ដើម។​

ទិដ្ឋភាព​ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ពិធី​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សាល​ធំ​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ពហុ​កីឡដ្ឋាន​ជាតិ។​ ៣ប្រភេទ​កីឡា​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​រួម​មាន​ ការ៉ាតេ​ ប៉េតង់​ និង​ល្បុក្កតោ។​ ថវិកា​ប្រគល់​សរុប​មាន​ចំនួន​ ៤២៣,៧០០,០០០ រៀល៕​

ទិដ្ឋភាព​ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី