Foden ​ចេញ​ពី​​​ជំរុំ​ហ្វឹកហាត់​របស់​​អង់គ្លេស​​​យ៉ាង​ប្រញាប់​ព្រោះ​​តែ​...​

  • 2024-06-26 22:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​ថ្ងៃ​​២៦​ ខែ​មិថុនា សហព័ន្ធ​​​បាល់ទាត់​របស់​អង់គ្លេស​បាន​​ចុះ​ផ្សាយ​ថា Phil Foden ​បាន​ចាក​ចេញ​ពី​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ព្រឹត្តិការណ៍ EURO 2024 ដើម្បី​ទៅ​កាន់​​ផ្ទះ​នៅ​ប្រទេស​អង់គ្លេស ដោយសារ​តែ​ប្រពន្ធ​របស់​​គេ​​ឆ្លង​ទន្លេ ​និង​ទទួល​បានកូន​​ទី​៣​។

​សហព័ន្ធ​​​កីឡា​បាល់ទាត់​​អង់គ្លេស​បាន​​បញ្ជាក់​ថា ​កីឡាករ​វ័យ​២៤​ឆ្នាំ​មា​ន​ធុរៈ​ប្រញាប់​ត្រូវ​ទៅ​ផ្ទះ​។ ​​អង់គ្លេស​សង្ឃឹម​ថា ខ្សែ​បម្រើ​របស់​ក្រុម​ជម្រើ​ស​ជាតិ​អង់គ្លេស និង​​ក្រុម​មេឃ​ខៀវ ​រូប​នេះ​នឹង​អាច​វិល​ត្រឡប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ​បាន​ទាន់​ពេលវេលា ​​សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​​​ចុង​ក្រោយ​ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ ស្លូវ៉ាគី នា​ថ្ងៃ​អាទិត្យ​​នេះ​។

​​Foden និង​ប្រពន្ធ​របស់​គេ​ Rebecca Cooke ​មាន​កូន​ចំនួន​២​នាក់​រួច​ហើយ​ម្នាក់​ឈ្មោះ Son Ronnie ​មាន​អាយុ​៥​ឆ្នាំ​និង​កូន​ស្រី​ឈ្មោះ True ​មាន​​វ័យ​២​ឆ្នាំ។ ​Foden ជា​កីឡាករ​ម្នាក់​ដ៏​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​នាម​ជា​ខ្មែរ​បម្រើ​​ស្លាប​ឆ្វេង ខណៈ​ដែល​កន្លង​មក​គេ​បាន​ជួយ​អង់គ្លេស​​នៅ​គ្រប់​ការ​​ប្រកួត​កាល​វគ្គ​ជម្រុះ​ក្នុង​​ពូល C ដោយ​ជួយ​អង់គ្លេស​លេខ​១​ក្នុង​ពូល​ហើយ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​៕ ​​​

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី