YG បញ្ជាក់​ពីជំនួបផ្ទាល់ជាមួយ 2NE1 និងបង្ហើបដំណឹងល្អនាពេលខាងមុខ

  • 2024-06-28 02:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម YG បាន​បញ្ជាក់​ថាលោក Yang Hyun Suk បាន​ជួប​ជាមួយនឹង​សមាជិកក្រុម 2NE1 នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ព្រមទាំងបាន​ប្រាប់​ដំណឹង​ល្អ​ដែល​នឹង​មក​ដល់​នា​ពេល​អនាគត។

ស្ថិតនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហាញជាមួយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងសារព័ត៌មាន Sports Chosun ផងដែរនោះ បាន​ឲ្យដឹងថា លោក Yang Hyun Suk មានជំនួបពិសេសមួយជាមួយនឹងសមាជិកទាំងបួនរបស់ក្រុម 2NE1 (CL, Park Bom, Sandara Park, Minzy) នៅអគាររបស់ YGYang Hyun Suk បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុម 2NE1 ហើយជំនួបរបស់ពួកគេ មានរយៈពេលជាងពីរម៉ោង ដោយមានកិច្ចសន្ទនាសំខាន់ៗជាច្រើន។

YG នៅបាន​ឲ្យដឹងដែរថា ជំនួបនេះ សំខាន់ជាងជំនួបរបស់ CLv ជាមួយ Yang Hyun Suk កាលពីខែឧសភាទៅទៀត ព្រោះថានេះជាជំនួបផ្លូវការនៅការិយាល័យរបស់ YG ផ្ទាល់ ដែលកម្រកើតមានណាស់។

YG បាន​លើកឡើងថា៖ «ខណៈលោក Yang Hyun Suk និង 2NE1 ជួបគ្នាតទល់ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ និងបានធ្វើការសន្ទនាលើកដំបូងរ ក្នុងរយៈពេលដ៏យូរនោះ ពុំទាន់មានគម្រោងជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Yang Hyun Suk ដែលតែងផ្ដល់នូវក្តីស្រឡាញ់ និងការរាប់អានពិសេសចំពោះក្រុម 2NE1 បានស្តាប់ និងអាណិតអាសូរ ចំពោះការស្នើសុំរបស់សមាជិក ដូច្នេះយើងទន្ទឹងរង់ចាំផ្តល់ដំណឹងល្អដល់អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ»៕

អត្ថបទ៖ ធារី