ស្គាល់ ពស៊ាង តាមរយៈបទអ្វី? ១០បទនេះធានាថាស្ដាប់ហើយ គេងញញឹមតែម្នាក់ឯង ទោះអត់គូក៏ដោយ

  • 2024-07-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត ជាពិសេសមិត្តយុវវ័យមិនតិចនាក់ទេដែលធ្លាប់បានស្គាល់ពីសមត្ថភាព ក៏ដូចទឹកដមសំឡេងពីរោះស្រទន់របស់កំលោះអ្នកខេត្តសៀមរាប គឺ ពស៊ាង Por Xeang អ្នកណាក៏ល្បីអ្នកណាក៏ជាប់ចិត្តឱ្យតែបានស្ដាប់ចម្រៀងដ៏ពីរោះរណ្ដំរបស់កំលោះថ្ពាល់ខួចរូបនេះស្ដាប់ហើយផ្អែមជាប់ចិត្តតែម្ដង។

ពស៊ាង ជាតារាចម្រៀង voriginal Song** អាជីពមួយរូបដែលពោរពេញទៅសមត្ថភាព ទេពកោសល្យ មិនថាតែងនិពន្ធទំនុកច្រៀង និពន្ធបទភ្លេង មានទំកដមសំឡេងពីរោះ មិនតែប៉ុណ្ណោះ ពស៊ាង ថែមទាំងអាចលេងឧបករណ៍ភ្លេង បានយ៉ាងស្ទាត់ជំនាញ់ទៀតផង។

យ៉ាងណាមិញ ពស៊ាង ក៏ធ្លាប់ជាបេក្ខជនប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ផងដែរ ដែលកាលនោះ ពស៊ាង បានលើកយកបទចម្រៀង Original Song ផ្ទាល់ខ្លួនយកមកប្រកួតផងដែរ ដែលមានចំណងជើងថា “Will you be my sister” ពស៊ាង ទទួលបាន Yes រហូតដល់ទៅ៤ពីគណនៈកម្មកា។

ផ្អែកលើភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ ពស៊ាង បានបន្ទន់ចិត្តមហាជនច្រើននាក់ណាស់ឱ្យស្រឡាញ់និងចូលរូបលោកគ្រប់គ្នាៗ ហើយមហាជនអ្នកគាំទ្រ ក៏ទទួលស្គាល់ស្នាដៃ ជាពិសេសសមិទ្ធិផលដែល ពស៊ាង បានសាងកន្លងមកថាគឺ គ្រប់បទចម្រៀងទាំងអស់ពិតជាមានគុណភាព អត្តន័យ វីដេអូចម្រៀងល្អត្រជាក់ភ្នែក បូកផ្សំជាមួយទឹកដមសំឡេងផ្អែមស្រទន់របស់ ពស៊ាង ទៀតក្នុងមួយបទមួយៗស្ដាប់មិនក្រោម១០០ដងទេ ហើយបទចម្រៀងដែល ពស៊ាង ផលិតភាគច្រើនប្រភេទស្នេហា មនោសញ្ចេតនាលន្លង់លន្លោច។

ដូចន្នេះថ្ងៃនេះ Sabay សូមណែនាំបទចម្រៀង ៥បទរបស់ Idol ពស៊ាង ដែលគ្រប់គ្នាស្ដាប់ពេញចិត្តតែម្ដងតែម្ដង!

១.អធិដ្ឋាន

២.រាស្ត្រសាមញ្ញ

៣.រលឹមរលឹក

៤.មនុស្សមិនប្រក្រតី

៥.ស្នេហ៍នាងទេពធីតា

៦.ថែខ្លួនណា

៧.អង្វរតេគុណ

៨.មនុស្សដែលអូនមើលរំលង

៩.មានបំណងត្រូវគ្នាទេ

១០.មេឃរដូវប្រាំង

អត្ថបទ៖ កេសរ