Toyota ត្រៀម​ចេញ​ EV ដែលប្រើប្រព័ន្ធបើកបរអូតូពេញលេញ​ដូច Tesla

  • 2024-07-01 04:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនយក្សជប៉ុន Toyota គ្រោង​នឹង​បញ្ចេញ​រថយន្តអគ្គិសនី​ដែលបំពាក់​ប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញ​ដូច Tesla នៅក្នុងប្រទេស​ចិន បន្ទាប់ពី​ចំនួន​លក់រថយន្តរបស់ខ្លួនក្នុងទីផ្សារមួយនេះ បាន​នឹងកំពុងធ្លាក់ចុះ។

រថយន្តអគ្គិសនីដែលបំពាក់​ប្រព័ន្ធបើកបរអូតូនេះ គឺ​នឹងអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង Toyota និងក្រុមហ៊ុនចិន GAC។ រថយន្តនេះ អាចនឹងជាម៉ូឌែល Bozhi 3X ប្រភេទ SUV គ្រោង​បញ្ចេញ​ឆ្នាំក្រោយ។

រថយន្ត​ EV នេះ នឹង​បំពាក់​ប្រព័ន្ធជំនួយបើកបរ​សម្រាប់​ការចត និង​ទិសដៅ​ចរាចរលើផ្លូវហាយវេ និង​ផ្លូវកកស្ទះក្នុងក្រុង។

គួរដឹងថា GAC និង Toyota កំពុងអភិវឌ្ឍន៍ប្រព័ន្ធបើកបរនេះ​ជាមួយក្រុមហ៊ុន Momenta Global ដែល​ជំនាញ​ Software បើកបរ​អូតូ សម្រាប់​ក្រុមហ៊ុនរថយន្ត ក្នុងនោះរួមមានទាំង Mercedes-Benz ផងដែរ។

GAC Toyota មានគោលដៅ​ស្តារចំណែកទីផ្សារ​របស់ខ្លួនឡើងវិញ ក្នុងប្រទេសចិន ដោយ​ប្រជែង​លើបច្ចេកវិទ្យា Hybrid, អាគុយ និងយានយន្តវៃឆ្លាត។ ដូច្នេះ រថយន្តដែលបំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិនេះ នឹង​ជួយ​ដល់ភាព​ឈានមុខគេ​របស់រថយន្តអគ្គិសនី Toyota ​ក្នុងប្រទេសចិន៕

អត្ថបទ៖ សំភី