Lexus Cambodia បញ្ចេញ​រថយន្ត Leuxs ចំនួន៥ត្រកូល ដែល​ត្រៀម​ដាក់លក់ ខណៈអគារតាំងបង្ហាញ​ នឹងសម្ពោធឆាប់ៗនេះ

  • 2024-07-02 02:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រហ្វេសប៊ុក Lexus Cambodia កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៤ បាន​បង្ហោះ​រូបភាពនូវ​រថយន្ត Lexus ចំនួន៥ត្រកូល ដែល​នឹងដាក់​លក់នៅលើទីផ្សារ​កម្ពុជា រួមមានត្រកូល LX, RX, LM, NX និង LS។

គួររំលឹកថា កាលពីសប្តាហ៍មុន Lexus Cambodia បាន​ដាក់​ដំណើរការជាផ្លូវនូវវិបសាយរបស់ខ្លួន​ប្រចាំនៅកម្ពុជារួចមកហើយ គឺ lexus.com.kh។ ហើយចំពោះ​អគារ​តាំងបង្ហាញ Lexus ផ្លូវការ គ្រោងនឹង​សម្ពោធ​នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសម្តេចតេជោ (ផ្លូវ ៦០ម៉ែត្រ)។

គួររំលឹក​ថា កាលពីចុងខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បាន​ប្រកាស​ថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​គឺ​ជាក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិពីក្រុមហ៊ុន Toyota Jidosha Kabushiki Kaisha (Toyota Motor Corporation) ប្រទេស​ជប៉ុន៕

អត្ថបទ៖ សំភី