ចូលវ័យ១០ឆ្នាំ កូនស្រី កាតុ កាន់តែស្រស់ស្អាត វោហាសព្ទចាក់ទឹកមិនលេចដូចម្តាយ

  • 2024-07-03 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមឆ្នាំ២០២៤ កូនស្រីបណ្តូលចិត្តរបស់តារាកំប្លែង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ឈ្មោះថា គង់ សុណានជីញ អាយុ ១០ឆ្នាំហើយ។

រូបភាព៖ ហ្វេសប៊ុក Ka Tok Sok Chanthida

កាន់តែចម្រើនវ័យ កូនស្រីតារាកំប្លែងរូបនេះកាន់តែស្រស់ស្អាត ថែមទាំងមានដុងសិល្បៈពេញខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ ក្មេងស្រីរូបនេះក៏ពូកែវោហាសព្ទ និងការនិយាយស្តីដូចអ្នកម្តាយបេះបិទតែម្តង។

រូបភាព៖ ហ្វេសប៊ុក Ka Tok Sok Chanthida

តាមរយៈវីដេអូកន្លងមក កាតុ ធ្លាប់លើកឡើងថា កូនស្រីរបស់នាងជាក្មេងឆ្លាត រៀនពូកែ និងជាក្មេងស្រីក្លាហានពុំសូវខ្លាចមនុស្សជុំវិញខ្លួននោះឡើយ។

តាមការកត់សម្គាល់ រយៈពេលចុងក្រោយនេះ ជីញជីញ តែងតែងលេចមុខក្នុងវីដេអូរបស់អ្នកម្តាយដែលបង្ហោះលើ Social media ទាំងហ្វេសប៊ុក និង Tik Tok ជាដើម។ អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ ជីញជីញ មានកាយវិការក្រមិចក្រមើមគួរឱ្យស្រលាញ់ ពូកែលេងសើចបែបកំប្លុកកំប្លែង និងពូកែរាំទៀតផង។

រូបភាព៖ វីដេអូ Tik Tok

កន្លងមកកុមារីឆ្លាតវ័យនេះ ធ្លាប់រាំលេងកម្សាន្តជាមួយឪពុកម្តាយរួចបង្ហោះលើ Tik Tok ដោយអ្នកប្រើប្រាស់ social media បាននាំគ្នាសរសើរពីទេពកោសល្យសិល្បៈ និងភាពប៉ិនប្រសព្វរបស់កុមារីរូបនេះយ៉ាងព្រោងព្រាត។

បន្ថែមពីលើទេពកោសល្យសិល្បៈពីកំណើត កូនស្រី កាតុ ក៏មានរបាំបុរាណផងដែរ ដោយនាងតែងលេចមុខរាំរបាំគ្រប់ពេលសាខាមានកម្មវិធី ធ្វើឱ្យ កាតុ និងស្វាមី គង់ សុគន្ធា មានមោទនភាពចំពោះកូនស្រីរូបនេះជាពន់ពេក។

រូបភាព៖ ហ្វេសប៊ុក Ka Tok Sok Chanthida

យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា កាតុ នឹងបើកភ្លើងខៀវឱ្យកូនស្រីដើរផ្លូវសិល្បៈដូចនាងឬយ៉ាងណាទេ គ្រាន់តែបច្ចុប្បន្ននាងបើកដៃឱ្យកូនស្រីបង្ហាញខ្លួនក្នុងវីដេអូញឹកញាប់ ថែមទាំងផ្តល់ស៊េរីភាពឱ្យកូនស្រីនិយាយ និងធ្វើនូវអ្វីដែលនាងពេញចិត្តថែមទៀតផង៕

អត្ថបទ៖ Ah Mouy