Foden ៖ ខ្ញុំគិតថា ទម្រង់លេងអង់គ្លេសកីឡាករក៏មានចំណែកក្នុងនោះដែរមិនមែនមកពី Southgate ម្នាក់ឯងទេ...
- 2024-07-04 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foden ៖ ខ្ញុំគិតថា ទម្រង់លេងអង់គ្លេសកីឡាករក៏មានចំណែកក្នុងនោះដែរមិនមែនមកពី Southgate ម្នាក់ឯងទេ...
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរងការរិះគន់មិនតិចនោះទេ ពីអ្នកគាំទ្រក្នុងការប្រកួតពានរង្វាន់ EURO 2024 ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយលោក Gareth Southgate ដែលគ្រូបង្គោលរងការរិះគន់យ៉ាងចាស់ដៃខ្លាំងជាងគេ ប៉ុន្តែសម្រាប់ Phil Foden យល់ថា បញ្ហាទាំងអស់មិនមែនមកពីគ្រូឯងទេក៏អាចមកពីកីឡាករដែរ។
ក្រុមជម្រើសជាតិអង់គ្លេសបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយហើយ ដែលត្រូវតទល់ជាមួយក្រុមស្វីសនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកដី Venue Düsseldorf Arena ក្នុងប្រទេសអាល្លឺម៉ង់។ យ៉ាងណាអង់គ្លេសបានឡើងមកកាន់វគ្គ៨ក្រុមនេះអ្នកគាំទ្រមើលឃើញថា ពិបាកភ្នែកខ្លាំងមែនទែនដ្បិតអីស្ទើរតែធ្លាក់ទៅហើយកុំតែបានគ្រាប់បាល់សំណាងរបស់ J. Bellingham តាមស្មើនៅចុងម៉ោងនាទី ៩០+៥ ដើម្បីទទួលបានឱកាសបន្តដល់ម៉ោងបន្ថែម១៥នាទីពីរដង ទើបអាចវាយបកវិញ២-១ នៅក្នុងម៉ោងបន្ថែមនោះ។
ក្រោយមកអ្នកកាសែតបានធ្វើការសួរទៅកាន់ខ្សែប្រយុទ្ធរបស់អង់គ្លេស Phil Foden ជុំវិញការរិះគន់ទម្រង់លេង ការចុចកីឡាករ និងការបង្វឹករបស់ Gareth Southgate មុនការប្រកួតទល់ក្រុមស្វីស។ Foden មានអារម្មណ៍ថាពិតជាសុំទោសទៅកាន់អ្នកចាត់ការក្រុមរបស់ខ្លួន ហើយគេបង្វែរស្ថានការថា បញ្ហាទាំងអស់មិនមែនដោយសារតែគ្រូរបស់តែម្នាក់នោះទេកីឡាករផ្ទាល់ក៏មានចំណែកក្នុងនោះដែរ។
« កីឡាករគួរតែទទួលបានការរិះគន់ខ្លះទើបសម ។ អ្នកចាត់ការគាត់ ( Gareth Southgate ) មានភារកិច្ចស្វែងរកដំណោះស្រាយនៅពេលដែលក្រុមលេងមិនល្អ ហើយយើងប្រឹងប្រែងធ្វើវាទាំងអស់គ្នា ដើម្បីទទួលបានលទ្ធផលទាំងនោះទាំងអស់គ្នា។ នៅពេលហ្វឹកហាត់គាត់ ( Gareth Southgate ) ប្រាប់យើងពីរបៀបក្នុងការលេង ប្រាប់ឲ្យតាមដេញបាល់, ឲ្យយើងព្យាយាមចាប់គេ និងប្រាប់យើងឲ្យឡើងឬចុះជាដើម...»។ នេះជាការលើកឡើងរបស់ Phil Foden
កីឡាករដដែលបានបន្ថែមថា « បាទនេះជាអ្វីដែលគាត់បានធ្វើ ហើយខ្ញុំយល់ថាទម្រង់លេងរបស់យើងក៏អាចមកពីកីឡាករខ្លះដែរ។ ខ្ញុំពិតជាសុំទោសទៅកាន់ ( Gareth Southgate ) ហើយខ្ញុំមានអារម្មណ៍ថា គាត់រ៉ាប់រងការរិះគន់តែម្នាក់ឯងទាំងដែលការពិតយើងជាកីឡាករខ្លួនឯងក៏មានចំណែកខុសនៅក្នុងនោះដែរ»៕