ចំណុចលេចធ្លោបំផុតទាំង ៥ ពី MV 'ROCKSTAR' របស់ Lisa

  • 2024-07-04 03:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវិលត្រឡប់មកវិញ Lisa (BLACKPINK) ពិតជាបាន​អ្នកគាំទ្ររបស់នាងទាំងអស់មានការរំភើបជាខ្លាំង ជាមួយនឹង​ការបង្ហាញបទទោល "ROCKSTAR" កាលពីថ្ងៃទី ២៨ ខែមិថុនា ដែលជាបទចេញផ្សាយលើកដំបូងនៅក្រោមក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងគឺ LLOUD។ បទ​នេះ​បាន​បង្ហាញ​វីដេអូ​ចម្រៀង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​រំលេច​នូវ​ភាព​ទាក់ទាញ​របស់​នាង​ និង​គ្រប់យ៉ាងដែលនាងចង់បង្ហាញ ក្នុងនាមជាជនជាតិថៃ សម្រាប់​អ្នក​ទស្សនា។

តោះស្វែងយល់ពីពេលវេលាដ៏គួរឱ្យចងចាំបំផុតទាំង ចេញពីវីដេអូបទ "ROCKSTAR"​៖

១. តំបន់ Chinatown ដ៏ល្វឹងល្វើយ

ទិដ្ឋភាពផ្លូវស្ងាត់ គ្មានមនុស្សដើរ ដែលថតដោយលោក Mauro Chiarello។ ឈុតនេះត្រូវបានថតនៅក្នុងផ្សារ Yaowarat ជាតំបន់ដ៏ល្បីល្បាញក្នុងតំបន់ Chinatown ទីក្រុងបាងកក ប្រទេសថៃ ដែលតែងតែមានភាពមមាញឹក និងមានមនុស្សច្រើនកុះករបំផុត។

២. អ្នករាំ

Lisa អមដោយអ្នករាំថៃមួយក្រុមធំ សម្តែងក្នុងភាពស៊ីសង្វាក់គ្នាឥតខ្ចោះ ដោយស្លៀកសម្លៀកបំពាក់ក្រណាត់ពណ៌សដូចគ្នា ដែលជាការរំលេចយ៉ាងច្បាស់លាស់នៃវីដេអូតន្ត្រី "ROCKSTAR"។ អ្នករាំទាំងនេះត្រូវបានជ្រើសរើសដោយល្អិតល្អន់បំផុត ហើយសុទ្ធតែអ្នកមានសមត្ថភាពខ្ពស់ផ្នែករាំ។

៣. Dance Break

Lisa គឺជាអ្នករាំដ៏ល្បីឈ្មោះម្នាក់ ហើយជំនាញរាំដ៏អស្ចារ្យរបស់នាង គឺអាចមើលឃើញនៅពេញមួយ MV បទ “ROCKSTAR” ដែលរៀបចំដោយ Sean Bankhead។ ជាពិសេស ក្បាច់រាំដ៏ទាក់ទាញរបស់នាង តុបតែងក្នុងឈុតពណ៌ប្រាក់ជាមួយនឹងសក់ត្រង់វែងត្រឹមចង្កេះ និងឈុតផ្សេងទៀតដែលបញ្ជាក់ថាទេពកោសល្យរាំរបស់ Lisa កាន់តែ Legend

៤. ការឲ្យតម្លៃចំពោះ LGBTQ

កាល​ពី​ខែ​មិថុនា ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​រៀបការ​ភេទ​ដូច​គ្នា​ដោយស្រប​ច្បាប់។ ក្នុងអំឡុងពេលមួយខែ Lisa បានបង្ហាញពី LGBTQ ដ៏មានឥទ្ធិពលនៅក្នុង MV បទ “ROCKSTAR” របស់នាង។ វីដេអូ​នេះ​បង្ហាញ​ពី​ស្ត្រី​កែ​ភេទ​ថៃ​ដែលកំពុងមានប្រជាប្រិយ ​នាក់​គឺ Bruze Kachi-Sarah, Aeffy និង Chinni

៥.វគ្គរ៉េប

ការរ៉េបដ៏កាចរបស់ Lisa ក្នុងបទ "ROCKSTAR" ពិតជាបានបង្ហាញជំនាញរបស់នាង ក្នុងនាមជាអ្នករ៉េបបានយ៉ាងល្អ ដោយអ្នកគាំទ្របានបញ្ចេញមតិថា "អ្ន"

វីដេអូចម្រៀង "ROCKSTAR" បង្ហាញយ៉ាងល្អឥតខ្ចោះនូវទេពកោសល្យ និងថាមពលនាមជាតារារបស់នាង។ អ្នក​គាំទ្រ​មិន​អាច​ទប់​ចិត្ត​នឹង​ការ​សម្ដែង​របស់​នាង​បាន​ឡើយ ដោយ​ធ្វើ​ឱ្យ "ROCKSTAR" ក្លាយ​ជា​ការ​ស្នាដៃខ្លឹមរបស់នាងក្នុងទំព័រថ្មីសម្រាប់ LLOUD

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី