ម្ចាស់មេដាយទាំង ៥គ្រឿងពីការប្រកួតសកលវិទ្យាល័យអាស៊ានបានដល់កម្ពុជាវិញហើយកាលពីល្ងាចម្សិលមិញ
- 2024-07-04 08:52:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយទាំង ៥គ្រឿងពីការប្រកួតសកលវិទ្យាល័យអាស៊ានបានដល់កម្ពុជាវិញហើយកាលពីល្ងាចម្សិលមិញ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាស ប្រាក់ សំរឹទ្ធ សរុបទាំង ៥គ្រឿង លើ៣ប្រភេទកីឡាបានមកដល់កម្ពុជាវិញហើយបន្ទាប់ពីការប្រកួតលើប្រភេទកីឡារបស់ខ្លួនរួចហើយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី។
ឯកឧត្តម សាមឺឌីស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន ដែលបានអញ្ជើញទៅស្វាគមន៍ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ម្សិលមិញនេះថា ការមកដល់នេះកម្ពុជានេះគឺមាន ៣ប្រភេទកីឡា ទី១ ប៉េតង់ ទី២ យូដូ ទី៣ ហែលទឹក។
ចំពោះមេដាយដែលនាំមកនេះគឺប៉េតង់ ឈ្នះមេដាយមាស១ ប្រាក់១ សំរឹទ្ធ២ រីឯប្រភេទកីឡាយូដូ ឈ្នះមេដាយប្រាក់១ សរុបទាំងអស់កម្ពុជាមេដាយ ៥គ្រឿងដោយមិនទាន់បូកប្រភេទកីឡា ៣ផ្សេងទៀតដែលកំពុងដំណើរការប្រកួតនៅឥណ្ឌូណេស៊ីនៅឡើយទេ។
លទ្ធផលដ៏ល្អគាប់ប្រសើរនេះគឺបានដោយសារគោលនយោបាយជំរុញរបស់រាជរដ្ឋាភិបាលឲ្យប្រជាជនម្នាក់លេងកីឡាមួយប្រភេទ និងការលើកកម្ពស់ខ្លាំងដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិក្នុងការហ្វឹកហាត់ឈានដល់ដណ្ដើមមេដាយគ្រប់ការប្រកួតពិសេសព្រឹត្តិការណ៍អន្តរជាតិតែម្ដង។
បញ្ជាក់ដែរថា កម្ពុជាបានបញ្ជូន ៦ប្រភេទកីឡាទៅចូលរួមប្រកួតកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២១ ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី។ ដោយឡែកកីឡាប៉េតង់ យូដូ ហែលទឹក បានបញ្ចប់ការប្រកួតរបស់ខ្លួននិងបានវិលត្រឡប់មកដល់កម្ពុជាវិញហើយ។ សម្រាប់កីឡាតេក្វាន់ដូ WT ការ៉ាតេ និងអត្តពលកម្ម គឺកំពុងដំណើរការប្រកួតនៅឡើយនោះទេ៕