Jude Bellingham រង​ពិន័យ​មិន​ឲ្យ​ចូល​លេង​១ប្រកួត​ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​មិន​សមរម្យ​

  • 2024-07-05 12:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Jude Bellingham រង​ពិន័យ​មិន​ឲ្យ​ចូល​លេង​១ប្រកួត​ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​ចាប់​ប្រដាប់​ប្រភេទ​នៅ​ក្នុង​ការ​ប្រកួត​ UEFA Euro 2024 រវាង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី​នូវ​លទ្ធផល​ ២-១ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

មូលហេតុ​ដែល​កីឡាករ​នេះ​បាន​ប្រព្រឹត្តិ​អំពើ​បែប​នេះ​ព្រោះ​តែ​កីឡាករ​នេះ​បាន​ស៊ុត​ចូល​ ​១គ្រាប់​ជួយ​អង់គ្លេស​​ឲ្យ​ឈ្នះ​ការ​ប្រកួត​នៅ​នាទី​ទី​ ៩០+៥។

Bellingham ក៏​ត្រូវ​បាន​រង​ពិន័យ​ផាក​ជា​ទឹក​ប្រាក់​ប្រមាណ​ ៣ម៉ឺន​អ៊ឺរ៉ូ​ផង​ដែរ​ក្រោយ​ប្រព្រឹត្ត​សកម្មភាព​បែប​នេះ​។

ទាក់ទង​នឹង​ការ​ពិន័យ​១ប្រកួត​ខាង​លើ​នេះ​ UEFA មិន​បាន​ធ្វើ​ការ​ចាប់​វិធានការណ៍​ភ្លាមៗ​ទៅ Bellingham នោះ​ទេ​ដោយ​កីឡាករ​នេះ​មាន​រយៈពេល​១ឆ្នាំ​ ក្នុង​ការ​ទទួល​​ពិន័យ​មិន​ឲ្យ​ចូល​លេង​ការ​ប្រកួត​នេះ​។

ដូច្នេះ​ Bellingham នៅ​តែ​អាច​ចូល​លេង​ការ​ប្រកួត​តទល់នឹង​ក្រុម​ជម្រើសជាតិ​ស្វីស​នៅ​ថ្ងៃ​នេះ​ធម្មតា​៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម