ស្ថិត​ក្នុង​វ័យ​៣៣​ឆ្នាំ​ James Rodriguez សម្រេច​ចិត្ត​បន្ត​អាជីព​នៅ ម៉ិកស៊ីកូ ចាក​ចេញ​ពី​អឺរ៉ុប

  • 2025-01-14 03:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez ​ខ្សែ​បម្រើ​ឆ្នើម និង​ជា​ប្រធាន​ក្រុម​របស់ កូឡុំប៊ី ​បាន​យល់​ព្រម​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់ Club León របស់​ប្រទេស​ ម៉ិកស៊ីកូ ​ហើយ​​។

ប្រភព​ពី Fabrizio Romano បាន​ផ្សាយ​ថា ខ្សែ​បម្រើ​វ័យ​៣៣​ឆ្នាំ James Rodriguez ​បាន​​ព្រម​ព្រៀង​គ្នា​អស់​ហើយ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ទឹក​ដី ម៉ិកស៊ីកូ ។ ក្លិប​ Rayo Vallecano របស់​អេស្ប៉ាញ​ក៏​បាន​យល់​ព្រម​ឲ្យ​រូប​គេ​ចាក​ចេញ​ទាំង​គ្មាន​ស្ដាយ​ផងដែរ​។

ការ​ចុះ​កុង​ត្រា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​នេះ​តែ​ម្ដង​ ខណៈ​ព័ត៌មាន​លម្អិត​ផ្សេង​ៗ​មិនទាន់​បាន​បញ្ចេញ​។ មែនទែន​ទៅ​ខ្សែ​បម្រើ James Rodriguez ​​គឺ​​នៅ​តែ​លេង​បាន​ និង​ល្អ​ដ្បិត​តែ​វ័យ​រាង​ជ្រេ​បន្តិច​​​​មែន​។ រដូវ​កាល​ដែ​ល​ផ្ទេរ​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​នេះ​ James ​បង្ហាញ​ខ្លួន​បាន​តែ​៦​ប្រកួត​ប៉ុណ្ណោះ​ ហើយ​ការ​ចាក​ចេញ​ទៅ​កាន់ Club León ច្បាស់​ណាស់​គេ​នឹង​ក្លាយ​ជា​តួឯក​នៅ​​ទីនោះ​ជាក់​ជា​មិន​ខាន​ឡើយ​៕ ​​​​

Daro Ly