ពិធីសម្ពោធផលិតផលស្រោមអនាម័យថ្មី NUMBER ONE 003 និង NUMBER ONE 3in1

  • 2024-07-08 03:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសុក្រ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា និង ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ ឆាប់ៗនេះ នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា ខេត្តសៀមរាប អង្គការ ភី អេស អាយ កម្ពុជា (PSI CAMBODIA) បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លូនចំនួន ២ មុខ បន្ថែមលើផលិតផលរបស់ខ្លួនដែលមានស្រាប់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាគឺ៖

  • NUMBER ONE 003 មានកម្រាស់ស្ដើងបំផុតត្រឹមតែ 0.03 មីលីម៉ែត្រប៉ុណ្ណោះ _ កាន់តែស្តើង មានអារម្មណ៍ដូចសាច់ប៉ះសាច់ និងរក្សាបាននូវគុណភាព និងសុវត្ថិភាព។ សំបកវេចខ្ចប់ថ្មី ភ្លឺផ្លេក ប្រណិត ទំហំ 52+/-2mm កាលីប ឡូយ ទាន់សម័យ ទាក់ទាញ ទំហំស្ដង់ដារបុរសទូរទៅ និងតម្លៃសមរម្យ។

  • NUMBER ONE 3in1 មានបីមុខងារលើស្រោមតែមួយ៖ គន្លាក់ គ្រើម ស្រួល ជាពិសេសមានក្លិនសូកូឡា ជាក្លិនដំបូងលើទីផ្សារកម្ពុជា _ បង្កើនភាពត្រេកត្រអាល រំភើបជាមួយដៃគូ។ សំបកវេចខ្ចប់ថ្មី ភ្លឺផ្លេក ប្រណិត ទំហំ 52+/-2mm កាលីប ឡូយ ទាន់សម័យ ទាក់ទាញ ទំហំស្ដង់ដារបុរសទូរទៅ និងតម្លៃសមរម្យ។

ស្រោមអនាម័យ NUMBER ONE (Super Premium) ជំនាន់ថ្មី ទំនើប និងប្រណិតទាំង២នេះ មិនត្រឹមតែមានគុណភាពខ្ពស់ក្នុងការការពារការឆ្លងមេរោគអេដស៏ ជំងឺកាមរោគ និងការពារការមានផ្ទៃពោះដោយចៃដន្យប៉ុណោ្ណះទេ ថែមទាំងទទួលបាននូវភាពរូម៉ែនតិច ផ្អែមល្ហែម ស្និតស្នាល ត្រេកត្រអាល និងឈានដល់ចំណុចកំពូលនៅពេលរួមភេទថែមទៀតផង។ ពីព្រោះស្រោមអនាម័យ NUMBER ONE (Super Premium) ត្រូវបានផលិតដោយមានការគិតគូរយ៉ាងហ្មត់ចត់លើ ក្លិន មុខងារ គុណភាព សុវត្ថិភាព ពិសេសស្រោមអនាម័យទាំងពីរមុខនេះ ផលិតដោយរោងចក្រល្បីឈ្មោះមួយនៅប្រទេសថៃ ហើយដែលកំពុងផលិត NUMBER ONE ក្លិនចេកផងដែរ។

ស្រោមអនាម័យ NUMBER ONE (Super Premium) 003 និង 3in1 ជំនាន់ថ្មី ទំនើប ប្រណិត មានសំបកកញ្ចប់ភ្លឺចាំងផ្លេកៗ ៧ពណ៌ គុណភាព និងសុវត្ថិភាពខ្ពស់ ស្តង់ដាអន្តរជាតិ ISO ផលិតដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ ឆ្លងកាត់ធ្វើតេស្តពីរដងដោយប្រព័ន្ធអេឡិចត្រូនិចមួយរយភាគរយ និងបានចុះបញ្ជិការនៅក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

Number One 003 និង 3in1 ទាំង២នេះត្រូវបាននាំចូល និងចែកចាយដោយអង្គការ ភី អេស អាយ កម្ពុជា និងមានដាក់លក់នៅតាមឱសថស្ថានស្របច្បាប់ ផ្សារទំនើប និងម៉ាតល្បីៗ ដូចជា 7-Eleven, Circle K, Tela Mart, Chip Mong, Fair Plus, Makro ទូទាំងប្រទេស លើសពីនេះអ្នកប្រើប្រាស់ក៏អាចបញ្ជាទិញតាមអនឡាញ Facebook Page ផងដែរ។

អង្គការ ភី អេស អាយ កម្ពុជា (PSI/CAMBODIA) មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ហើយបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងគំរោងកាត់បន្ថយអត្រាឆ្លងរាលដាលនៃមេរោគអេដស៏ ជំងឺអេដស៏ និងជំងឺកាមរោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសអង្គការ ភី អេស អាយ កម្ពុជា (PSI/CAMBODIA) បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការអប់រំផ្សព្វផ្សាយ និងការធ្វើទីផ្សារសង្គមលើការប្រើប្រាស់ស្រោមអនាម័យ ១០០% រហូតមក។

អង្គការ ភី អេស អាយ កម្ពុជា (PSI/CAMBODIA) តែងទទួលបាននូវការគាំទ្រពីក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ ក្នុងការអនុវត្តគំរោងទប់ស្កាត់ការឆ្លងរាលដាលនៃអេដស៏ ជំងឺអេដស៏ និងជំងឺកាមរោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះតំណាងអង្គការ ភី អេស អាយ កម្ពុជា (PSI/CAMBODIA) តែងបានចូលរួមប្រជុំប្រចាំខែជាមួយអាជ្ងាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាបច្ចេកទេស និងសហការជាមួយអង្គការដៃគូក្នុងស្រុកមួយចំនួនក្នុងការងារបទអន្តរាគមន៏ក្នុងការបង្ការការឆ្លងរាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ កាមរោគ ជាមួយក្រុមប្រជាជនបុរសទូទៅតាមរយៈការចែកចាយស្រោមអនាម័យបុរសដោយក្រុមភ្នាក់ងារចែកចាយនិងលក់ផ្ទាល់របស់អង្គការ ភី អេស អាយ កម្ពុជា។ ក្នុងនោះដែរអង្គការ ភី អេស អាយ កម្ពុជា តែងបានផ្តល់ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ចំនួនជាង ពីរម៉ឺន (២០០០០) ស្រោម ជារៀងរាល់ឆ្នាំ។ អង្គការ ភី អេស អាយ កម្ពុជា ក៏បានចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃដល់ក្រុមគោលដៅផងដែរ តាមរយៈព្រឹត្តិការណ៏ធំៗដូចជា ទិវានៃក្តីស្រលាញ់ ពិធីបុណ្យអុំទូក ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ។ល។

ក្នុងការបន្តយុទ្ធសាស្ត្រនៃការប្រើប្រាស់ស្រោមអនាម័យ​ ១០០% របស់រាជរដ្ឋាភិបាល និងធានានិរន្នភាពទីផ្សារក៏ដូចជាផ្តល់ជំរើសបន្ថែមឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគោលដៅ អង្គការ ភី អេស អាយ បានខិតខំស្វែងរកនូវផលិតផលថ្មីៗឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ហើយសំខាន់បំផុតផ្តោតលើអត្ថប្រយោជន៍ផ្សេងៗឱ្យកាន់តែពេញចិត្ត ទាក់ទាញដល់អ្នកប្រើប្រាស់ ប្រកបដោយ ប្រណិតភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាព ជាពិសេសគិតគូរដល់ក្លិនថ្មីៗ មុខងារប្លែកៗ ដើម្បីបំពេញបំណងប្រាថ្នាសម្រាប់ក្នុងទំនាក់ទំនងដៃគូស្នេហា និងការពារ គ្នាទៅវិញទៅមក៕

អត្ថបទ៖ យី សុធារី