ពន្លកសិល្បការិនី! វុឌ្ឍីន៍ សិទ្ធិការ្យ ទន្ទឹងរង់ចាំឲ្យតែការប្រកួត "Face of Kids Cambodia 2024​" មកដល់

  • 2024-07-10 02:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លកសិល្បការិនីថ្មីម្នាក់ទៀត ទើបរះឡើងក្នុងវិស័យដើរម៉ូត។ នោះ គឺកុមារីដ៏គួរឲ្យខ្នក់ខ្នាញ់ វុឌ្ឍីន៍ សិទ្ធិការ្យ វ័យទើប ៨ឆ្នាំ ប៉ុន្ដែធ្លាប់ឡើងឆាកបញ្ចេញសមត្ថភាពច្រើនដង ហើយទទួលបានការគាំទ្រច្រើនពីមហាជន។

ក្រោមការជំរុញ និងលើកទឹកចិត្ដពីប៉ា-ម៉ាក់ សិទ្ធិការ្យ បានបង្ហាញសមត្ថភាពកាន់តែលេចធ្លោរក្នុងចំណោមម៉ូដែលក្មេងៗ។ ជាការកត់សម្គាល់ កុមារីរូបនេះ បានផ្ដល់កម្លាំងចិត្ដឲ្យគ្រួសារវិញ តាមរយៈបង្ហាញសមត្ថភាពនៅលើឆាកដ៏អស្ចារ្យ ក្នុងកម្មវិធី “Mini Miss of Cambodia 2023” យ៉ាងភ្ញាក់ផ្អើល ដោយកាលណោះ សិទ្ធិការ្យ បានជាប់ចំណាត់ថ្នាក់លំដាប់រង់លេខ៣។និងកម្មវិធីធំៗជាច្រើនទៀត

ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ ពោលគឺនៅអំឡុងខែសីហា ឆ្នាំ២០២៤ មានកម្មវិធី “Face of Kids Cambodia” នឹងបើកឆាកប្រកួតហើយ។ តាមដឹងដំណឹងកុមារី វុឌ្ឍីន៍ សិទ្ធិការ្យ ដែលជាបេក្ខភាពម្នាក់ត្រូវបានមហាជនមួយចំនួនទន្ទឹងរង់ចាំទស្សនានោះ បានដាក់ពាក្យចូលប្រឡងក្នុងកម្មវិធីនេះរួចហើយ ហើយរង់ចាំតែថ្ងៃបង្ហាញវត្ដមានលើឆាកប៉ុណ្ណោះ៕

ជិន សុភ័ក្ដ្រ