អតីត​ជើង​ខ្លាំង​ ស៊ឹម​ ប៊ុនស្រ៊ន់​ និយាយ​បែប​នេះ​ចំពោះ​ការ​រៀបចំ​ជើងឯក​អាស៊ី​ AMMA​ នៅ​កម្ពុជា​

  • 2024-07-12 06:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ផ្នែក​ MMA​ ស៊ឹម​ ប៊ុនស្រ៊ន់​ ថា​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ AMMA​ បាន​ល្អ​ទាំង​ការ​តុបតែង​ និង​ការ​សម្ដែង​ផ្សេងៗ​ពិសេស​ពិធី​បើក​ជា​ផ្លូវ​ការ​ម្សិលមិញ​នេះ។​

ស៊ឹម​ ប៊ុនស្រ៊ន់​

ប៊ុនស្រ៊ន់​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ទស្សនា​លើ​ការ​ឡាយ​ (Live)​ ម្សិលមិញ​នេះ​មើល​ឃើញ​ថា​ការ​រៀបចំ​ដំណើរ​ការ​ប្រកួត​ និង​ការ​ដាក់​សម្ដែង​ពេល​បើក​ពិធី​ក៏​អស្ចារ្យ​ផង​ដែរ។​ ការ​តុបតែង​ស្អាត​ដូច​នៅ​បរទេស​ដែរ​ និង​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ទស្សនា។​

យ៉ាងណា​អតីត​ជើង​ខ្លាំង​ផ្នែក​ MMA ​រូប​នេះ​មាន​យោបល់​ពី​ចំណុច​ខ្វះខាត​ខ្លះៗ​ដែរ​នោះ​គឺ​ការ​ផ្សព្វផ្សាយ​ពិសេស​មុន​ការ​ប្រកួត​មក​ដល់​គួរ​តែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​អ្នក​ខ្លះ​មិន​បាន​ដឹង​អំពី​ការ​ប្រកួត​ AMMA ​នេះ​ឡើយ។​

ស៊ឹម​ ប៊ុនស្រ៊ន់​

ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ​ KWC​ រូប​នេះ​ក៏​សរសើរ​ក្រុម​កីឡាករ​ កីឡា​ការិនី​កម្ពុជា​បើ​ទោះ​មាន​ ចាញ់​ ឈ្នះ​ យ៉ាងណា​គឺ​មើលឃើញ​ថា​ប្រកួត​បាន​ល្អ​ និង​ខំ​ប្រឹងប្រែង​ជា​ខ្លាំង​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​កាល​ពី​ម្សិលមិញ​នេះ។​

រូបភាព NOCC

បញ្ជាក់​ដែរ​ថា​ កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​គុន​ចម្រុះ​អាស៊ី​ (AMMA)​ លើក​ទី២​ នៅ​កម្ពុជា​ដែល​មាន​រយៈពេល​ ៣ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​កក្កដា​ ឆ្នាំ​ ឆ្នាំ​២០២៤​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ការប្រកួតនេះ​មាន​ប្រតិភូ ​កីឡាករ ​កីឡា​ការិនី​ សរុប​ចំនួន ២៣៣ នាក់​មកពី ​១៨ ប្រទេស៕​

រូបភាព NOCC

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម