Leonel Scaloni ​៖ ខ្ញុំ​​នឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​លួងលោម​ Messi ឲ្យ​បន្ត​​ជួយ​​ឲ្យ​ជម្រើសជាតិ

  • 2024-07-16 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonel Scaloni គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​​​ដែល​ទើប​តែ​លើក​ពាន Copa America ថ្មី​ៗ​បាន​​​​​និយាយ​ក្នុង​​បទ​សម្ភាសន៍​ថា លោក​នឹង​ធ្វើ​យ៉ាង​ណា​​លួងលោម​​ Leonel Messi ​ឲ្យ​បន្ត​នៅ​ជួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​រហូត​ដល់​ World Cup 2026 ។

គ្រូ​បង្វឹក​វ័យ​៤៦​ឆ្នាំ​ខាង​លើ​បាន​បន្ថែម​ថា Copa ឆ្នាំ​នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​​វីរបុរស​របស់​អាហ្សង់ទីន​ម្នាក់​ហើយ​​គឺ Angel Dimaria ប៉ុន្តែ​នឹង​មិន​មែន​ជា​ការ​​ប្រកួត​ចុង​ក្រោយ​​របស់​ Messi នោះ​ទេ​។ ​Messi នៅ​តែ​​ស្ថិត​ក្នុង​គម្រោង​នៃ​​ការ​ប្រើ​ប្រាស់​របស់​លោក ហើយ​គេ​ជា​កូន​សោ​ដ៏​សំខាន់​សម្រាប់​ជម្រើស​ជាតិ និង​​រូប​លោក​ផ្ទាល់​ផង​ដែរ​។

​លោក​បាន​សង្កត់​ធ្ងន់​ថា «​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ស្ថិត​​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជា​មួយ​គ្នា​បន្ទាប់​ពី​ចប់ Copa America ។ ​បើ​ទោះ​ជា​ Messi មិន​ចង់​លេង​ឲ្យ​ជម្រើស​ជាតិ​​ក៏​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​​ឲ្យ​គេ​ជួយ​​ក្រុម​ជម្រើស​ជាតិ​ដែល​យ៉ាង​ហោច​ណាស់​​រហូត​ដល់​ចប់ World Cup 2026 ។ គេ​ (Messi ) នៅ​តែ​ជា​មនុស្ស​ដ៏​សំខាន់​សម្រាប់​​បាល់ទាត់​អាហ្សង់ទីន និង​ជា​កីឡាករ​​ដ៏​សំខាន់​សម្រាប់​ប្រទេស​មួយ​នេះ​»​។

​សូម​បញ្ជាក់​ថា ប្រសិន​បើ Messi ព្រម​ជួយ​ជម្រើស​ជាតិ​ដូច​ការ​លើក​ឡើង​របស់ Leonel Scaloni វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ពិភព​បាល់ទាត់ ដោយ​​សារ​តែ​វីរបុរស​​របស់​ ព័រទុយហ្គាល់ Ronaldo ក៏​បាន​បង្ហើប​ថា​​ខ្លួន​ចង់​លេង​ឲ្យ​ជម្រើស​ជាតិ​រហូត​ដល់ World Cup 2026 ផង​ដែរ​។ ដូច្នេះ​ហ្វេន​ហ្វេន​នៅ​តែ​អាច​ឃើញ Legend របស់​ខ្លួន​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ដដែល​៕

Daro Ly

អត្ថបទថ្មី