អង្គការផ្កាយសមុទ្រ៖ ធ្វើសកម្មភាពជំរុញកីឡាជាច្រើនដល់កុមារក្រីក្រ ប៉ុន្តែមិនសូវចាប់អារម្មណ៍ឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនផ្សេងៗ
- 2024-07-16 04:34:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការផ្កាយសមុទ្រ៖ ធ្វើសកម្មភាពជំរុញកីឡាជាច្រើនដល់កុមារក្រីក្រ ប៉ុន្តែមិនសូវចាប់អារម្មណ៍ឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនផ្សេងៗ
ចន្លោះមិនឃើញ
នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ ថាអង្គការរៀបចំការប្រកួតជាច្រើនពិសេសបាល់ទាត់ដែលផ្ដល់ឱកាសដល់កុមារក្រីក្រ ជនមានពិការភាព បានលេងកីឡា ជួយពង្រឹងស្មារតី ជំរុញឲ្យមានភាពក្លាហាន មានសុខភាពល្អ ប៉ុន្តែមិនមានការចាប់អារម្មណ៍ឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនឯកជនច្រើននោះឡើយ។
អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានឲ្យដឹងនាពេលកន្លងទៅថា ដូចបានឃើញស្រាប់ហើយសកម្មភាពកីឡាផ្សេងៗកន្លងទៅដែលអង្គការផ្ទាល់បានបង្កើតដូចជាការប្រកួតសម្រាប់ជនមានពិការភាពទាំងនៅភ្នំពេញ តាមបណ្ដាខេត្តបានមកប្រកួតលេងសប្បាយ ការប្រកួតលីគបាល់ទាត់សម្រាប់យុវជនមានទាំងនារី មានទាំងបុរសជាច្រើនប្រភេទអាយុបានរៀបចំ ៧-៨ឆ្នាំមកហើយ។
ឆ្លើយតបទៅហ្នឹងសំនួរថា «ថាមានសកម្មភាពជួយសង្គមពិសេសផ្ដោតលើការលេងកីឡារបស់កុមារក្រីក្រច្រើនបែបនេះ ប៉ុន្តែដូចជាមិនសូវមានការឧបត្ថម្ភ» អ្នកស្រីបានបញ្ជាក់ថា ទៅសុំជួយជាមួយក្រុមហ៊ុនឯកជនផ្សេងៗដែរតែគ្មានអ្នកចាប់អារម្មណ៍។ តាមរយៈកិច្ចសម្ភាសនេះអ្នកស្រីក៏សូវអំពាវនាវដល់បណ្ដាក្រុមហ៊ុនឯកជននានាដែលចង់ចូលរួមឧបត្ថម្ភមិនថាថវិកា សម្ភារ ឬគ្រឿងឧបភោគបរិភោគនោះទេអាចទំនាក់ទំនងមកអង្គការ ឬមកអ្នកស្រីផ្ទាល់បានដើម្បីជជែកគ្នា។
បញ្ជាក់ដែរថា កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រធ្វើការដោយផ្ទាល់ជាមួយនឹងកុមារជាច្រើនដែលជួបប្រទះការលំបាក និងកំពុងរស់នៅក្នុងសហគមន៍មួយចំនួនដែលមានភាពក្រីក្រ ការរើសអើងផ្នែកសង្គម និងកង្វះឱកាសជារឿយៗគឺជាកត្តាចម្បងនាំឲ្យពួកគេមានទម្លាប់ បញ្ចេញអាកប្បកិរិយាមិនល្អផ្សេងៗ។ អង្គការផ្កាយសមុទ្រផ្តល់ឱកាសឲ្យកុមារទទួលបានសិទ្ធិរបស់ពួកគេក្នុងការលេង កម្សាន្ត និងការអប់រំ ដោយជាមួយគ្នានេះផងដែរក៏បានលើកកម្ពស់ដល់ជម្រើសជីវិតប្រកបដោយសុខភាព សមភាព និង ការចូលរួមផ្នែកសង្គមសកម្មទៀតផង។
លើសពីនេះទៅទៀតកម្មវិធីបាល់ទាត់បានផ្តល់ឱកាសក្នុងការទទួលបានវគ្គបណ្តុះបណ្តាលបាល់ទាត់ និងការប្រកួតប្រជែងកីឡាទៅដល់កុមារ និងយុវជនគ្រប់ភេទ និងពិការភាព ដោយបន្តធ្វើ ការអភិវឌ្ឍចំណេះដឹងផ្នែកសង្គម ការអប់រំ ជំនាញបំណិនជីវិតជំនាញការងារ និងភាពជាអ្នកដឹកនាំផងដែរ។ កន្លងទៅអង្គការបានរៀបចំការប្រកួតបាល់ទាត់សម្រាប់កុមារី ការប្រកួតសម្រាប់ជនមានពិការភាព ការប្រកួតលីគជាច្រើនប្រភេទអាយុ។ ក្នុងនោះការប្រកួតលីគជាឆ្នាំទី៧ ហើយដែលរៀបចំឡើងហើយគឺមានតែក្រុមហ៊ុន AIA តែមួយគត់បានឧបត្ថម្ភរហូតមកដល់ពេលនេះ៕