អត្ថប្រយោជន៍ ៥យ៉ាង​នៃការប្រើប្រាស់​រថយន្តអគ្គិសនី

  • 2024-07-16 09:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អគ្គិសនី​កំពុងតែ​វាយលុកទីផ្សារ​មែនទែន នៅទូទាំង​ពិភពលោក ហើយក្នុងនោះ ទីផ្សារប្រទេសកម្ពុជាយើង ក៏កំពុងតែមានចំនួនអ្នកប្រើច្រើនដែរ។ ឥឡូវនេះ ចូលដល់ឆ្នាំ 2024 ហើយ តើលោកអ្នកមានបំណង និងប្រថុយទិញរថយន្ត​អគ្គិសនីឬទេ?

មូលហេតុដែលគួរប្រើរថយន្តអគ្គិសនី គឺការសន្សំសំចៃ ដោយត្រូវការតែសាកភ្លើងប៉ុណ្ណោះ ហើយយើងក៏អាចសាកភ្លើងតាមផ្ទះបានដែរ ព្រោះថានៅពេលទិញរថយន្ត​មក ខាងក្រុមហ៊ុន ឬហ្គារាស់ នឹងដំឡើងកន្លែងសាកភ្លើងនៅផ្ទះឲ្យ ដោយឥតគិតថ្លៃតែម្តង។ ម្យ៉ាងទៀត បើយើងប្រៀបធៀបតម្លៃសាកភ្លើងរថយន្ត​អគ្គិសនីនៅផ្ទះ ទៅនឹងថ្លៃចាក់សាំង ឬម៉ាស៊ូតវិញ ឃើញថាវាចំណេញច្រើន ដល់ទៅ 2 ឬខ្លះអាចដល់ 3 ដងទៀត អាស្រ័យទៅតាមម៉ូដែលរថយន្ត​ជាក់ស្តែង។

កត្តាមួយទៀត​ គឺតម្លៃ ដោយសារតែឥឡូវនេះ ជម្រើសរថយន្ត​អគ្គិសនីនៅលើទីផ្សារ​កម្ពុជា មានច្រើនមែនទែន ហើយតម្លៃក៏មានចាប់ពីកម្រិតសមរម្យ ខ្ទង់ 1 ម៉ឺនដុល្លារជាងឡើងមកដែរ អាស្រ័យទៅលើម៉ូដែលរថយន្ត។

ចុះក្រៅពីចំណុចខាងលើ តើរថយន្ត​អគ្គិសនីមានអត្ថប្រយោជន៍អីផ្សេងទៀតអត់? ប្រាកដជាមាន!

ទី 1 រថយន្តអគ្គិសនីជួយដល់បរិស្ថាន ដោយសារតែវាមិនបញ្ចេញផ្សែងពុល។

ទី 2 រថយន្ត​អគ្គិសនីស្ងាត់ ស្រួលជិះ ធានាថា​ Comfort ជិះហើយពិបាកដកចិត្ត ហើយ Performance ក៏ស្ទុះខ្លាំងដែរ។

ទី 3 យើងអាចសាកភ្លើងនៅផ្ទះបាន អស់សាកៗ អត់ចាំបាច់ខ្វល់ខ្វាយរឿងចាក់សាំង ឬម៉ាស៊ូត ហើយយើងក៏អត់ចាំខ្វល់ខ្វាយរឿង maintenance ច្រើន ដូចរថយន្ត​ប្រើម៉ាស៊ីនចំហេះក្នុងដែរ ដែលមានន័យថា យើងអត់ចាំបាច់ត្រូវផ្ទៀងគីឡូដើម្បីប្តូរប្រេងម៉ាស៊ីន ប្តូរតម្រងប្រេង ឬ ប្រេងប្រអប់លេខ អីនោះទេ និយាយរួមទៅ វាមានរឿងត្រូវខ្វល់តិចជាងរថយន្ត​ប្រើម៉ាស៊ីនចំហេះក្នុង។

ទី 4 រថយន្ត​អគ្គិសនី​ភាគច្រើន​ផ្តល់សុវត្ថិភាពខ្ពស់ ដោយសារតែវាបំពាក់ Option ក៏ដូចជា បច្ចេកវិទ្យាទំនើបៗ ជំនាន់ចុងក្រោយ។

ទី 5 ការប្រើរថយន្តអគ្គិសនី ជួយដល់ឧស្សាហកម្មឡានអគ្គិសនី ធ្វើឲ្យមានកន្លែងសាកភ្លើងរថយន្តអគ្គិសនី កាន់តែច្រើនៗ ខណៈបច្ចុប្បន្ននេះយើងឃើញថា កំណើននៃកន្លែងសាកភ្លើង កើតឡើងច្រើនមែនទែន មិនត្រឹមតែនៅក្រុងភ្នំពេញប៉ុណ្ណោះទេ សូម្បីតែនៅតាមខេត្តក៏រីកឡើងបណ្តើរៗដែរ ជាពិសេសខេត្តទេសចរ ដូចជា កំពង់សោម និង សៀមរាប ជាដើម។

ដូច្នេះ សរុបមកវិញ បើសិនជាបងប្អូនចង់បានរថយន្ត​ដែលសន្សំសំចៃខ្លាំងបំផុត ប្រើក្នុងក្រុងច្រើន ស្រឡាញ់បច្ចេកវិទ្យាថ្មីៗ option ទំនើបៗ និងតម្លៃសមរម្យ គឺគួរតែងាកមកប្រើប្រាស់​រថយន្តអគ្គិសនី។

យ៉ាងណាមិញ ចំពោះបងប្អូនដែលចង់ងាកមកប្រើរថយន្ត​អគ្គិសនី ប៉ុន្តែមិនមានលុយគ្រប់គ្រាន់ ឬមិនចង់​ចំណាយលុយ​ទាំងដុំទៅទិញ ក៏អាចទទួល “ឥណទានរថយន្ត” ពីធនាគារ CIMB បានដែរ ជាមួយនឹងការអនុម័តរហ័ស​ ដោយទំហំឥណទានរហូតដល់ 80% ជាមួយនឹង អត្រាការប្រាក់ក្នុងមួយឆ្នាំ ចាប់ពី 9% ហើយ រយៈពេលឥណទាន រហូតដល់ 7 ឆ្នាំ។ មិនតែប៉ុណ្ណោះ ធនាគារ CIMB ក៏មានបញ្ចុះតម្លៃ 50% សម្រាប់កម្រៃជើងសារ (Processing Fee) ចំពោះឥណទានរថយន្តអគ្គិសនី មកត្រឹមតែ 0.5% ប៉ុណ្ណោះ នៃទំហំឥណទាន។