Toyota Cambodia បញ្ចេញ​វីដេអូអំពីរថយន្តប្រើថាមពលអ៊ីដ្រូសែន ដែលរំពឹងនាំចូលមកលក់ក្នុងស្រុក

  • 2024-07-17 03:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Cambodia ទើបតែបញ្ចេញ​វីដេអូមួយ​ដែល​បង្ហាញ​ពីសក្តានុពល​របស់ថាមពលអ៊ីដ្រូសែន (H2) ដែល​ក្រុមហ៊ុន​នេះ ជឿជាក់ថា ​វាជាប្រភព​ថាមពល​​មួយ​ដែល​ចូលរួមចំណែក​ដល់​អនាគត​ប្រកបដោយ​និរន្តភាព​សម្រាប់​មនុស្សគ្រប់រូប​នៅជុំវិញពិភពលោក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺក្នុងវីដេអូនេះ បាន​រំលេច​នូវ​រថយន្តម៉ាក Mirai ដើរដោយថាមពលអ៊ីដ្រូសែន ដែលខ្លួនអះអាងថាមិនប៉ះពាល់បរិស្ថាន។

សូមទស្សនាវីដេអូខាងក្រោម៖

យ៉ាងណាមិញ Toyota មិនទាន់អាចបញ្ជាក់បានទេថា នឹងនាំចូល​រថយន្តប្រភេទនេះ មកកម្ពុជានៅពេលណានោះដែរ។ កាលពីខែកុម្ភៈ ឆ្នាំ​២០២៤កន្លងទៅ ក្រុមហ៊ុន Toyota បានបង្ហើប​ឱ្យដឹងថា នឹងគ្រោង​នាំយក​រថយន្ត ៤ម៉ូឌែល​ដែលមិនប៉ះពាល់បរិស្ថាន ចូលមកកម្ពុជា ដូចជា រថយន្តអគ្គិសនី bZ4X, រថយន្តអ៊ីដ្រូសែន Mirai, រថយន្ត Plug-in Hybrid គឺ Toyota Prius និង Corolla Cross ដែល​ជាប្រភេទ Hybrid។

សូមរំលឹកថា រថយន្តអ៊ីដ្រូសែន Mirai ធ្លាប់ត្រូវបាន​ធ្វើតេស្តចម្ងាយបើកបរ កាលពីឆ្នាំ​២០២១ នៅសហរដ្ឋអាមេរិកដោយ​រថយន្ត​នេះ​បាន​បំបែកកំណត់ត្រា Guinness ពោលគឺ​ចាក់ពេញតែ១ដង អាច​បើកបានចម្ងាយរហូត​ជាង ១៣០០គីឡូម៉ែត្រឯណោះ។ ការបើកបរសាកល្បងនេះ ចំណាយពេល២ថ្ងៃ ដោយ​ប្រើប្រាស់​ថាមពលអ៊ីដ្រូសែនអស់ ៥,៦៥គីឡូក្រាម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី