ជា​ដំណឹង​​​​ភ្ញាក់ផ្អើល​! Varane នឹង​​ផ្ទេរ​​​ពី​ Man Utd ទៅ​​​ក្លឹប​​​តូច​មួយ​ទើប​ឡើង​​មក​ Serie A

  • 2024-07-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​ដំណឹង​មួយ​ដ៏​ភ្ញាក់​ផ្អើល​​ដែល​អតីត​កីឡាករ​ Real Madrid និង ជា​ខ្សែការពារ​របស់​បិសាច​ក្រហម​ Manchester United គឺ​កីឡាករ Raphaël Varane យល់​ព្រម​ចាក​ចេញ​ពី​អង់គ្លេស​ក្នុង​សំណើ​​ទៅ​កាន់​ក្លឹប COMO របស់​អ៊ីតាលី ដែល​ជា​ក្លឹប​តូច​មួ​យ​ទើប​តែ​ប្រម៉ូត​ខ្លួន​​ឡើង​មក​កាន់​​លីគ​កំពូល អ៊ី​តាលី Serie A ​​​ក្នុង​ឆ្នាំ​នេះ​។

បើ​តាម​ដំណឹង​​​ពី Fabrizio Romano បាន​ផ្សាយ​ថា អតីត​ខ្សែការពារ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​នឹង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Cesc Fabregas ដែល​កំពុង​តែ​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ទី​នោះ​។​ គេ​នឹង​មាន​​សុពលភាព​កុង​ត្រា​ចំនួន​២​ឆ្នាំ​ពោល​គឺ​​រហូត​ដល់​ឆ្នាំ២០២៦ ហើយ​ក៏​មាន​​លក្ខខណ្ឌ​បន្ត​កុង​ត្រា​ដល់​ឆ្នាំ​២០២៧ ដែរ​បើ​សិន​ធ្វើបាន​ល្អ​។

​បើ​ទោះ​ជា​ក្លឹប​ថ្មី​ COMO បាន​ចុះ​កុង​ត្រា​យក​កីឡាករ​ល្បី​មួយ​ចំនួន​រួច​ហើយ​មាន​ដូច​ជា​​អតីត​អ្នក​ចាំ​ទី​ Liverpool , Pepe Reina, ខ្សែ​ប្រយុទ្ធ​ Andrea Belotti និង​កីឡាករ Alberto Moreno ​​ជា​ដើម​ ដែល​​ត្រូវ​បាន​គេ​​មើល​ឃើញ​ថា ​នេះ​ជា​ឆ្នាំ​ដែល​នាំ​ចូល​ធំ​​បំផុត​សម្រាប់ COMO ហើយ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា COMO នឹង​ស្វែង​រក​​តំណែង​ល្អ​មួយ​​ក្នុង​រដូវ​កាល​នេះ​ផង​ដែរ​៕

Daro Ly