សហព័ន្ធកីឡាទូកក្ដោងកម្ពុជា៖ មួយជំហ៊ាននេះដើម្បីវិស័យទូកក្ដោងនៅកម្ពុជាកាន់តែរីកចម្រើន
- 2024-07-22 05:15:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាទូកក្ដោងកម្ពុជា៖ មួយជំហ៊ាននេះដើម្បីវិស័យទូកក្ដោងនៅកម្ពុជាកាន់តែរីកចម្រើន
ចន្លោះមិនឃើញ
ជាកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យវប្បធម៌ឬវិស័យទូកក្ដោយកម្ពុជាកាន់តែរីកចម្រើនកើនប្រជាប្រិយភាព Bay of Lights Entertainment និងសហព័ន្ធកីឡាទូកក្ដោងកម្ពុជាហៅកាត់ថា (CSF) បានរួមគ្នារៀបចំវគ្គបណ្ដុះបណ្ដាលមួយ ដែលមានរយៈពេល ២ថ្ងៃ នៅ Bay of Lights ដោយវត្តមានគ្រូបង្គោលពីប្រទេសសិង្ហបុរី លោកបណ្ឌិត Lemmy Teo។
ជាជើងឯកទូកក្ដោងនិងជាគ្រូបង្គោលមានបទពិសោធន៍មិនតិចជាង ៣០ឆ្នាំ លោកបណ្ឌិត Lemmy Teo បានតបការអញ្ជើញ ជាគ្រូបណ្ដុះបណ្ដាល ដើម្បីចែករំលែកពីចំណេះជំនាញជូនដល់គ្រូបង្វឹក ឬគ្រូបង្គោលផ្នែកទូកក្ដោង ពីរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងការបង្រៀនក្នុងថ្នាក់ដល់កីឡាករឲ្យល្អបំផុត ចំនួន ២ថ្ងៃ (១៥-១៦ កក្កដា ២០២៤) ដោយមានការចូលរួមពីសិក្ខាកាមដោយក្ដីរីករាយនិងសាទរចំពោះវគ្គបណ្ដុះបណ្ដាលលើស ២៥រូបចូលរួម។ ពិសេសចំពោះគ្រូបង្វឹក គ្រូបង្គោលជម្រើសជាតិកម្ពុជា ធ្វើយ៉ាងណាវិវត្តវិស័យទូកក្ដោងកម្ពុជាលើឆាកអន្តរជាតិ និងការដណ្ដើមពានរង្វាន់ពីការប្រកួតប្រជែងនានា។
លោកបណ្ឌិត Lemmy Teo ជាកីឡាករឆ្នើម ជាគ្រូបង្គោល ជាអ្នកជំនាញខាងទូកក្ដោងអស់រយៈពេលជាង ៣០ឆ្នាំ។ លោកទទួលជោគជ័យរាប់មិនអស់ និងឈ្នះពានរង្វាន់ជាច្រើនដូចជាឈ្នះពានរង្វាន់ World RS1 Windsurfing កាលពីឆ្នាំ ២០១៧ នៅ Hoi An។ លោកបណ្ឌិតមានតួនាទីជាប្រធានសមាគមទូកក្ដោងសិង្ហបុរី និងជាទីប្រឹក្សាឲ្យសហព័ន្ធទូកក្ដោងកម្ពុជា និងសិង្ហបុរី។
“ជារឿងសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍វិស័យនិងវិថីអាជីពទូកក្ដោងកម្ពុជាឲ្យកាន់តែរីកចម្រើន។ ជាក់ស្ដែងកីឡាករខ្លះ ក្រោយចប់ភារកិច្ចជាកីឡាករជម្រើសជាតិ ក៏ចង់ក្លាយខ្លួនបន្តអាជីពជាគ្រូបង្គោលឬគ្រូបង្វឹក។ បំណងវគ្គបណ្ដុះបណ្ដាល២ថ្ងៃនេះ ជាការចាប់ផ្ដើមត្រួសត្រាយផ្លូវនេះឲ្យអ្នកជំនាន់ក្រោយកម្ពុជា។” នេះជាឆន្ទៈនិងការលើកឡើងរបស់លោកបណ្ឌិតចាស់វស្សាខាងទូកក្ដោង លោកបណ្ឌិត Lemmy Teo។
“គ្រប់សិក្ខាកាមដែលចូលរួម យើងបានពន្យល់និងបង្រៀនលម្អិតពីវិធីសាស្ត្របង្រៀន និងយុទ្ធសាស្ត្រសំខាន់ៗទាំងស្រុង ទាំងចំណេះដឹងនិងជំនាញពិស្ដារពីទូកក្ដោង។ ក្រោយវគ្គបណ្ដុះបណ្ដាលបញ្ចប់ដោយជោគជ័យ ការវាយតម្លៃ និងវិញ្ញាបនប័ត្រទទួលស្គាល់ យើងផ្ដល់ជូន”។
លម្អិតពីវគ្គបណ្ដុះបណ្ដាលលោកបណ្ឌិតសង្កត់ធ្ងន់ថា លោកបានចងក្រងចំណុចសំខាន់ៗជាច្រើនដូចជា ទស្សនវិជ្ជាពីការបង្រៀន ទ្រឹស្ដី កត្តាសុវត្ថិភាព និងការអភិវឌ្ឍន៍។ សិក្ខាកាមចូលរួម សុទ្ធតែទទួលបានការអនុវត្តន៍ជាក់ស្ដែងក្រៅពីទ្រឹស្ដី ដើម្បីប្រាកដថាគ្រប់ទ្រឹស្ដីសុទ្ធតែយល់ស៊ីជម្រៅនិងប្រើការបាន។
កិច្ចសំខាន់មិនមែនតែវគ្គបណ្ដុះបណ្ដាល ២ថ្ងៃនេះ បញ្ចប់ដោយជោគជ័យក្នុងថ្នាក់បណ្ណោះទេ ប៉ុន្តែយើងសង្ឃឹមយ៉ាងមុតមាំថា កីឡាទូកក្ដោងនឹងចាប់ផ្ដើមកាន់តែពេញនិយម ដោយចាប់ផ្ដើមចេញពីក្រុងព្រះសីហនុទៅ។
សូមចូលរួមសហគមន៍កីឡាលើទឹកកម្ពុជា ចុចទីនេះ ហើយសូមជួយ Follow ផេកសហព័ន្ធកីឡាទូកក្ដោងកម្ពុជា(CSF)។
អំពី Bay of Lights Entertainment
Bay of Lights Entertainment ជាស្ថាប័ន្ធគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ចនិងអចលនទ្រព្យឈានមុខគេប្រចាំក្រុងព្រះសីហនុ។ ក្រុមហ៊ុនជោគជ័យនៅជាអ្នករៀបចំសេវាកម្សាន្តជោគជ័យធំៗនានាដែលមានឈ្មោះបោះសំឡេងល្បីៗប្រចាំក្រុងព្រះសីហនុដូចជា Sihanoukville Adventure Club, Nitro Kart Circuit និង Fly Max Reverse Bungee ជាដើម។ Bays of Lights ក៏ជាភាគីអភិវឌ្ឍសេវាកម្សាន្តជាច្រើនទៀតនៅក្រុងរាម ដើម្បីរួមចំណែកបង្កើនទេសចរតាមរយៈសេវាកម្មនិងបទពិសោធន៍ប្លែកៗមិនអាចបំភ្លេចបាន។
*ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.bayoflights-entertainment.com។
មានចម្ងល់ផ្នែកផ្សព្វផ្សាយសូមទាក់ទង
Paula Yous
Partnerships & PR Manager
+855 (0) 81 662 097
paula.yous@bol-entertainment.com