ឃើញ BYD ឡើងកូដ EV ខ្លាំង! Tesla គ្រោងបង្វែរ​ទៅផលិត​រថយន្តអ៊ីដ្រូសែនវិញ

  • 2024-07-23 09:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk ដែល​ធ្លាប់រិះគន់​លើរថយន្តអ៊ីដ្រូសែន ប៉ុន្តែពេលនេះ ក្រុមហ៊ុន Tesla បែរជាមានគម្រោង​ផលិត​រថយន្តអ៊ីដ្រូសែន នៅឆ្នាំ​២០២៦។

ផែនការនេះ គឺក្នុងពេល​ដែល​ក្រុមហ៊ុន​រថយន្តអគ្គិសនី​ចិន BYD កំពុងមានសន្ទុះខ្លាំង និងកំពុងក្លាយ​ជាគូប្រជែង​ដ៏ធំ​ ដូច្នេះ Tesla បានចាប់ផ្តើម​មើលឃើញ​ថាមពលអ៊ីដ្រូសែន ជាយុទ្ធសាស្រ្ត​ថ្មី​ក្នុងឧស្សាហកម្ម​យានយន្ត​ដែល​កំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

គោលបំណង​នៃគម្រោង​អ៊ីដ្រូសែន​ថ្មី​របស់ Tesla គឺ​ប្រើប្រាស់​ចំហេះ​ឥន្ធនៈ​ដើម្បី​បង្កើត​អគ្គិសនី។ ក្នុងនោះ រថយន្ត Tesla ទីមួយ​ដែល​ប្រើថាមពលអ៊ីដ្រូសែន គឺ Model H ដែលរំពឹងថានឹង​ចេញឆ្នាំ​២០២៦។

គួរដឹងថា មានក្រុមហ៊ុនរថយន្តធំៗមួយចំនួន​បាន​កំពុងអភិវឌ្ឍរថយន្តអ៊ីដ្រូសែន រួមមានដូចជា Toyota, Honda, BMW និង Hyundai ដែល​ក្រុមហ៊ុនទាំងនេះ យល់ឃើញថា រថយន្តប្រើអ៊ីដ្រូសែន​ នឹងក្លាយ​ជាជម្រើស​បន្ទាប់​ពី​រថយន្តអគ្គិសនី ដែលមិនប៉ះពាល់​ដល់បរិស្ថាន។

សូមរំលឹកថា ក្រុមហ៊ុន​ចិន BYD បាន​ទម្លាក់​តំណែង​របស់​ក្រុមហ៊ុន Tesla ក្នុងនាម​ជាអ្នក​លក់​រថយន្ត​អគ្គិសនី​ដាច់ខ្លាំង​ជាងគេ​បង្អស់​ នៅ​ត្រីមាស​ចុងក្រោយ​ ឆ្នាំ​២០២៣។ ក្នុងរយៈពេល ៣ខែចុងក្រោយ ក្រុមហ៊ុន BYD លក់​រថយន្ត​អគ្គិសនី​បានចំនួន ៥២៦ ៤០៩គ្រឿង ច្រើន​ជាងក្រុមហ៊ុន Tesla ដែល​លក់​បាន​ចំនួន ៤៨៤ ៥០៧គ្រឿង។ នេះ​ជាលើកដំបូង​ហើយ ដែល Tesla ត្រូវគេផ្តួល​បាន​លើ​ការលក់រថយន្ត​អគ្គិសនី​សុទ្ធ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី